ប្រជាពលរដ្ឋភ្ញាក់រលឹកប្រគល់កាំភ្លើងកាប៊ិន១៣ដើម និងកាំភ្លើងខ្យល់១៣ដើមជូនសមត្ថកិច្ច

ចែករំលែក៖

ខេត្តព្រះវិហារ ៖ បន្ទាប់ពីអាជ្ញាធរ សមត្ថកិច្ចឃុំរមទម្យ ស្រុករវៀង ខេត្តព្រះវិហារធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនឹងការកាន់កាប់និងប្រើប្រាស់អាវុធខុសច្បាប់ទាំងអាវុធកែច្នៃ ស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរួចមក ប្រជាពលរដ្ឋជាច្រើននាក់បានទទួលការយល់ដឹងច្រើន អំពីការប្រើប្រាស់កាំភ្លើងកែច្នៃខុសច្បាប់ដែលច្បាប់កំពង់ហាមឃាត់ពាក់ពាន់ទៅនិងបទព្រហ្មទណ្ឌ និងទទួលទោសទណ្ឌតាមច្បាប់ជាកំហិតនោះ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះពួកគាត់បានស្ម័គ្រចិត្តយកកាំភ្លើងកែច្នៃច្រើនប្រភេទទៅប្រគល់ជូនសមត្ថកិច្ច ។

លោកវរ:សេនីយ៍ឯក សាយ ដេត អធិកាស្រុករវៀង បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលឃុំរមទម្យ បានសហការនឹងក្រុមប្រឹក្សាឃុំ ដោយមានការចូលរួមពីប្រជាពលរដ្ឋបើកវេទិកាប្រជុំផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយផ្តោតសំខាន់លើបញ្ហាការប្រើប្រាស់អាវុធកែច្នៃដោយខុសច្បាប់និងបានពន្យល់នែនាំនៅបទដ្ឋានកិតិយុតិស្ដីអំពីច្បាប់ក្រមព្រហ្មទណ្ឌ ពាក់ពាន់ទៅនិងការប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌខុសច្បាប់នានាដែលបានចែង ដែលបានចែង។

លោកថា ត្រូវចូលបំបាត់នៅការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងក៏ដូចជាក្រុមបងតូច-បងធំជាដើម។ជាមួយគ្នានេះសមត្ថកិច្ចបានផ្តោតសំខាន់ដល់ផលប៉ះពាល់ នៃការប្រើប្រាស់អាវុធកែច្នៃដោយខុសច្បាប់ និងអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវយកអាវុធកែច្នៃ មកប្រគល់ជូនសមត្ថកិច្ច។បើមិនដូចនោះទេក្រោយពីមានការស្រាវជ្រាវឃើញនិងដាក់ទោសតាមការកំណត់។

ក្រោយពីបានស្តាប់ការបកស្រាយរបស់សមត្ថកិច្ចស្តីពីការប៉ះពាល់នៃការប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ ប្រជាពលរដ្ឋក៏មានការភ្ញាក់រលឹក និងបានប្រគល់អាវុធកែច្នៃខុសច្បាប់ចំនួន២៦ដើម ជូនសមត្ថកិច្ច។ ក្នុងនោះមានកាំភ្លើងកាប៊ិន១៣ដើម និងកាំភ្លើងខ្យល់១៣ដើមផងដែរ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print