ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ក្នុងឱកាសប្រតិភូ ជាសមាជិក អ្នកធ្វើជំនួញ សហគ្រិន និងធូរៈកិច្ចជាច្រើននាក់ មកពី CEO MASTER CLUB ដឹកនាំដោយលោក អោម សេងបូរ៉ា ជាប្រធាន បានចូលជួបសម្ដែង ការគួសម និងពិភាក្សាការងារ ក្នុងឱកាសនោះបានជំរុញឲ្យ CEO MASTER CLUB គិតគូទៅលើការបណ្តុះបណ្តាល សហគ្រិនវ័យក្មេង ឲ្យមានបទពិសោធន៏ និងចេះរកស៊ី សំរាប់ពេលអនាគត ។
ក្នុងជំនួបសំដែងការគួរសម របស់ថ្នាក់ដឹកនាំ និងជាសមាជិក CEO MASTER CLUB បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យ CEO MASTER CLUB គិតគូទៅលើការ បណ្តុះបណ្តាល សហគ្រិនវ័យក្មេង ឲ្យមានបទពិសោធន៏ និងចេះរកស៊ី សំរាប់ពេលអនាគត ព្រោះបើយើងចង់ឲ្យមាន ការរីកចំរើន ទាល់តែយើងខិតខំ ពង្រីកធនធានមនុស្ស និងមុខរបរបន្ថែម ។
លោកបានបន្ដថា៖ បងប្អូនធុរៈជន ដែលមានឱកាសរកស៊ីមានបាន គឺអាស្រយ័ដោយប្រទេស មានសុខសន្តិភាព មានស្ថេរភាពនយោបាយ ដូចសព្វថ្ងៃ ក្រោមការដឹកនាំដ៏ឆ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុ
លោក អោម សេងបូរ៉ា ប្រធានCEO MASTER CLUB បានបញ្ជាក់ថា៖ CEO MASTER CLUB ត្រូវបានបង្កើតឡើង រយៈពេល៤ឆ្នាំ មកហើយ ដោយបានចងក្រង ក្រុមអ្នកជំនួញ អ្នកវិនិយោគក្នុងស្រុក ដោយចែករំលែកបទ ពិសោធន៍ ពីគ្នាទៅវិញទៅមក លើការធ្វើអាជីវកម្ម ជំនួញ និងវិនិយោគ នៅរាជធានីភ្នំពេញ។
លោកបន្តថា ៖ រហូតមកដល់ពេលនេះ មានសមាជិករបស់ CEO MASTER CLUB មួយចំនួន បានប្រែក្លាយខ្លួនពីអាជីវកម្មតូ