បុរសម្នាក់ស្រវឹងជោគបើករថយន្តបុករះរទះលក់ដូររងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ស្រវឹងជោគជាំបានបើករថយន្តស៊េរីទំនើបក្នុងល្បឿនលឿនរ៉េចង្កូតទៅបុករះរទះលក់ដូរនៅចិញ្ចើមផ្លូវបណ្តាលអោយរងការខូចខាតហើយរថយន្តនៅមិនទាន់អស់ល្បឿនល៏បន្តទៅមុនចូលទៅក្នុងការដ្ឋានមួយកន្លែងទៀតទើបទៅមុនលែងរួច។
 ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ខែតុលា​ឆ្នាំ២០១៨​នៅចំណុចមុខស្ថានទូតអូស្ត្រាលី​  ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​រាជធានីភ្នំពេញ​។
​  តា​មសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុគេបានឃើញរទះលក់ដូរមានដបសាំងដែលដាក់លក់នៅតាមចិញ្ចើមផ្លូវត្រង់ចំណុចកើតហេតុជារៀងរាល់ថ្ងៃ​ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកOD​ ពណ៍​ពាក់ស្លាកលេខភ្នំពេញ2 AO 8808 ស្រវឹងជោគជាំធ្វើដំណើរតាមបណ្តោយផ្លូវវិថីរដ្ឋសភាក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុករះរទះលក់ដូរមានទាំងដបសាំងបណ្តាលអោយរងការខូចខាតតែសំណាងមិនមានអ្នករបួសហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកការដ្ឋានមួយកន្លែងទៀតបណ្តាលអោយរងការខូចខាតទៅមុខលែងរួចតែម្តង។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានចាប់ម្ចាស់រថយន្តបានភ្លាមៗហើយរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅជំនាញមកយករថយន្តរួមទាំងម្ចាសទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតា​មច្បាប់៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print