ភ្នំពេញ៖ជនរងគ្រោះប្រុសស្រីមានគ្នា៣នាក់កំពុងជិះម៉ូតូមួយគ្រឿងម៉ាកMSXដើរលេងក៏ត្រូវបានក្រុមចោរមានគ្នា៣នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយពីអ្នកអង្គុយពីក្រោយបានសម្រេចអស់លុយខ្មែរចំនួន១លានរៀលនឹងលុយដុល្លាចំនួន300$គេចខ្លួនដោយសុវត្ថភាព។
ក្នុងហេតុការណ៍ចោរឆក់នេះបានកើតឡើងកាលពីវេលាម៉ោង០២នឹង30នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៨ខែតុលាឆ្នាំ២០១៨តាមបណ្តោយផ្លូវ២១៧នៅចំណុចក្បែរនឹងស្តុបអូតែលសស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ខណ្ឌដូនពេញ។
តាមប្រភពពត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាមុនពេលកើតហេតុខ្លួនជិះម៉ូតូមួយគ្រឿងមានគ្នា៣នាក់ប្រុសម្នាក់នឹងស្រី២នាក់ជិះម៉ូតូម៉ាកMSXពណ៌សមិនចាំស្លាកលេខបើកបរមកតាមបណ្តោយផ្លូវ២១៧ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាបតែមានក្រុមចោរ៣នាក់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅមិនចាំស្លាកលេខបើកបរស្របទិសដៅគ្នាក្នុងទិសដៅពីកើតទៅលិចហើយជិះមកជិតជនរងគ្រោះរួចក៏ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះដែលអង្គុយពីក្រោយបានសម្រេចហើយបើករត់គេចខ្លួនបាត់ស្រមោលភ្លាមៗនោះដែលជនរងគ្រោះក៏បានស្រែកថាចោរៗដែលនឹងជិះដេញតាមប៉ុន្តែតាមអត់ទាន់។
សំភារៈនៅក្នុងកាបូបដែលក្រុមចោរឆក់យកទៅបាត់មានលុយខ្មែរចំនួន១លានរៀលនឹងលុយដុល្លាចំនួន300$អត្តសញ្ញាណប័ណ្ឌសំគាល់សញ្ជាតិខ្មែរចំនួន១សន្លឹកលិខិតឆ្លងដែលចំនួន១ច្បាប់។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋផ្សារថ្មី២ដើម្បីអោយសមត្ថកិច្ចតាមចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ធឿនព្រែកជ័យ