បុរសវ័យ២៦ឆ្នាំម្នាក់បានដេកស្លាប់នៅលើផ្ទះព្រឹកឡើងមានការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតលើផ្ទះម្នាក់ឯងលុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃ ពុធ ៨កើតខែអស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨វេលាម៉ោង០៨និង៤៥នាទីព្រឹក នៅផ្ទះគ្មានលេខ ផ្លូវលេខ ១៥១ ភូមិ បឹង សង្កាត់ ពញាពន់ ខណ្ឌ ព្រែកព្នៅ។

សពមានឈ្មោះ វៃ វុធ ភេទប្រុសអាយុ២៦ឆ្នាំមុខរបរជាងធ្វើតុទូរទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ១៥១ភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅស្នាក់នៅផ្ទះកើតហេតុខាងលើ។ យោងតាមការបំភ្លឺពីសាក្សីឈ្មោះ គ្រាច. ស៊ីម ភេទស្រី អាយុ ៤០ ឆ្នាំ មុខរបរ នៅផ្ទះមានទីលំនៅផ្ទះគ្មានលេខ ផ្លូវ លំភូមិត្រពាំងស្នោរ សង្កាត់ ពញាពន់ ខណ្ឌ ព្រែកព្នៅដែលត្រូវជាម្តាយមីងបង្កើតសពបានអោយដឹងថា នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៨វេលាម៉ោង១៥និង៣០នាទីគាត់បានទូរសព្ទ័ទៅជនរងគ្រោះអោយមកយកខ្លួននៅទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខមកផ្ទះខ្ញុំវិញ ពេលមកដល់ផ្ទះ ជនរងគ្រោះបានជួបជាមួយយាយបង្កើតហើយយាយនិយាយជាមួយជនរងគ្រោះចង់រកប្រពន្ឋអោយ រួចជនរងគ្រោះឆ្លើយថាយាយរកអ្នកណាក៏រកទៅហើយក៏បបួលខ្ញុំមកខួបកំណើតគេដែលជាផ្ទះជាងធ្វើតុទូដែលខ្លួនរស់នៅជាមួយ។

បើយោងតាមឈ្មោះសុន.វីរះ ភេទប្រុសអាយុ២៩ឆ្នាំមុខរបរជាងឈើទីលំនៅផ្ទះកើតហេតុខាងលើបានអោយដឹងថា:ជនរងគ្រោះបានមករស់នៅជាមួយក្រុមគ្រួសារខ្ញុំរយះពេល៧ខែមកហើយ រួចប្រកបមុខរបរជាជាងឈើជាមួយលុះដល់ថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០១៨វេលា ម៉ោង១៥និង៣០នាទីនៅផ្ទះបរស់គេបានធ្វើខួបកំណើតអោយក្មួយស្រីខ្ញុំរហូតដល់ម៉ោង១៦និង៣០នាទីជនរងគ្រោះក៏មកដល់និងចូលរួមកម្មវិធីនេះដែរបន្ទាប់ពីជនរងគ្រោះផឹកអស់ស្រាបៀរមួយកំប៉ុងរួចនិយាយថា អត់ស្រួលខ្លួនរហូតដល់ម៉ោង២១និង០០នាទី ក៏ចប់កម្មវិធីក៏ចូលដេករៀងៗខ្លួនលុះដល់ថ្ងៃកើតហេតុខាងលើម្តាយបានឡើងទៅដាស់ជនរងគ្រោះទើបដឹងថាស្លាប់។

យោងតាមការពិនិត្យនិងធ្វើកោសលវិច្ច័យរបស់នគបាលបានបញ្ជាក់ថាសព ស្លាប់ដោយគាំងបេះដូងបច្ចុប្បន្នសាកសពប្រគល់អោយប្អូនស្រីបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print