ខេត្តព្រះសីហនុ ៖ មនុស្សម្នាក់បា នស្លាប់ភ្លាមៗនឹងកន្លែង និង៣នាក់ផ្សេងទៀតបានរង របួសធ្ងន់ស្រាល ក្នុងហេតុការណ៍រន្ទះបាញ់ ពេលដែលជនរងគ្រោះទាំង៤នាក់ ឡើងភ្នំរកកាប់ឈើ ស្របពេលដែលផ្ទៃមេឃមានផ្គររន្ទះ រកកលចង់ភ្លៀង ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជិត០១រសៀលថ្ងៃទី១៧តុ លា២០១៨ នៅលើភ្នំមួយកន្លែងស្ថិតក្នុងភូ មិ អូឧកញ៉ាហេង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ។
តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹ ងថា អ្នករបួសធ្ងន់ម្នាក់ត្រូវ បានគេសែងចុះពីភ្នំដែល មានចម្ងាយឆ្ងាយពីផ្លូវជាតិលេខ៤ ជាង៧គីឡូម៉ែត្រដើម្បីយកមកសង្គ្ រោះ រីឯអ្នកស្លាប់ និងអ្នករបួសស្រាលបានបញ្ជូនចុះពី ភ្នំមកបន្តបន្ទាប់តាមក្រោយ ។
សមត្ថកិច្ចបានអោយដឹងថាក្រោយពេ លដែលសពនិងអ្នករងរបួសបញ្ជូនមកដល់ ផ្លូវជាតិលេខ៤ ជនរងគ្រោះដែលត្រូវរន្ទះបាញ់ទាំ ង៤នាក់រួមមាន ទី១-ឈ្មោះ ឡែម ប្រុញ ភេទប្រុស អាយុ៣៥ឆ្នាំ មុ ខរបរបើកបរ រស់នៅភូមិឃុំកើតហេតុ បានស្លាប់នៅនិងកន្លែង ,ទី២-ឈ្មោះឡា ហ៊ាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបរ មានទីលំនៅដូចគ្នា រងរបួសធ្ងន់ , ទី៣-ឈ្មោះពាន់ ងក ភេទប្រុសអាយុ៣២ឆ្នាំមុខរបរកសិករ មានទីលំនៅដូចគ្នារបួសស្រាល ,ទី៤-ឈ្មោះជន មឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិ ករ មានទីលំនៅដូចគ្នារងរបួសស្រាល ។
ប្រភពពីពលរដ្ឋដដែលបានបន្ថែមថា ជនរងគ្រោះទាំ៤នាក់បានឡើងភ្នំ ដើម្បីកាប់ឈើ រួចក្នុងពេលមេឃរកភ្លៀង ជនរងគ្រោះទាំង៤នាក់បាននាំគ្នាចូ លជ្រកក្រោមដើមឈើដែលនៅក្បែនោះ រួចក៍ត្រូវរន្ទៈបាញ់ចំកន្លែងដែ លជនរងគ្រោះកំពុងជ្រក ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវគេជួយសង្គ្រោះតាមរយៈសែងដើ រដោយថ្មើរជើង ប្រើពេលយូរម៉ោង ព្រោះទីតាំងកើតហេតុមានចម្ងាយឆ្ ងាយ គ្មានរថយន្តឬម៉ូតូចូលដល់ឡើយ ។
នេះជាបាតុភូតធម្មជាតិលើកទី១សំ រាប់រដូវវស្សារឆ្នាំនេះដែលមា នមនុស្សរងគ្រោះស្លាប់និងរបួសដោ យរន្ទៈបាញ់ក្នុងស្រុកព្រៃនប់ខេ ត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ