រដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានចោទ ប្រកាន់ប្រទេសដែលជាសត្រូវរបស់ខ្លួនគឺ អារ៉ាប៊ីសាអ៊ូឌីត និង អារ៉ាប់រួមកំពុងប្រែក្លាយបណ្តាប្រទេសនាំប្រេងចេញលំដាប់ពិភពលោក OPEC ទៅជាឧបករណ៍របស់អាមេរិកសម្រាប់ប្រឆាំងអីុរ៉ង់ ។
តំណាងអីុរ៉ង់នៅក្នុងអង្គការនៃបណ្តាប្រទេសនាំប្រេងចេញ Organization of petroleum Exporting Countries(OPEC) ថាបានចោទប្រកាន់អារ៉ាប៊ីសាអ៊ូឌីត និង ប្រទេសអារ៉ាប់រួម UAE បានដណ្តើមទីផ្សារនាំប្រេងចេញរបស់អីុរ៉ង់ ។ តំណាង អីុរ៉ង់់នៅOPEC គឺលោក SosseinKazempourArdebiliបានបញ្ជាក់ទៅកាន់សារព័ត៌មាន Shana របស់អីុរ៉ង់់ថា «អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម បានប្រែក្លាយ OPEC ទៅ ជាឧបករណ៍របស់អាមេរិកហើយបានធ្វើ ឲ្យOPEC បាត់បង់នូវទំនុកចិត្ត។
កាលពីចុងខែឧសភា អាមេរិកបាន ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង បរមាណូកាលពីឆ្នាំ២០១៥ ដែលមាន ប្រទេសចុះហត្ថលេខា ដូចជា អាមេរិក រុស្ស៊ី ចិន អីុរ៉ង់់ បារាំង អង់គ្លេស និង អាលឺ្ល ម៉ង់ ។
បើទោះបីមានការប្រឆាំងពីអីុរ៉ង់់ និង បណ្តាប្រទេសដែលបានចុះហត្ថលេខា ដើម្បីការពារ កិច្ចព្រមព្រៀងក្តី ក៏មិនបាន សម្រេចដែរ ដោយអាមេរិកបន្តដាក់ទណ្ឌ កម្មទៅលើអីុរ៉ង់់ដដែល។ ការដាក់ទណ្ឌកម្ម ដំណាក់កាលទីមួយទៅលើផលិតផល សំខាន់របស់អីុរ៉ង់នៅទូទាំងពិភពលោក ដើម្បីរារាំងការទិញប្រាក់ដុល្លាររបស់អីុរ៉ង់ក៏ដូចជាសម្ភារនៅក្នុងវិស័យផលិតរថយន្ត ។
នៅក្នុងដំណាក់កាលទីពីររដ្ឋាភិបាល របស់ប្រធានាធិបតីដូណាល់ត្រាំបានព្យាយាមរារាំង ការនាំចេញប្រេងរបស់អីុរ៉ង់់ឲ្យស្ថិតនៅក្នុងកម្រិតសូន្យធ្វើឲ្យសេដ្ឋកិច្ចអីុរ៉ង់ត្រូវដួលរលំ ហើយបង្ខំចិត្តត្រូវតែអង្គុយតុ ពិភាក្សា តាមការចង់បានរបស់អាមេរិក។
ដើម្បីបំពេញនូវកង្វះប្រភពផ្គត់ផ្គង់នៅលើទីផ្សារពិភពលោក អាមេរិកបានអំពាវ នាវ ដល់ ក្រុមអ្នកផលិតប្រេងដូចជាអារ៉ាប៊ីសាអ៊ូឌីត រុស្ស៊ី និងបណ្តាប្រទេសផ្សេង ទៀតនៅ OPEC បន្ថែមប្រេងនាំចេញ ក្នុងគោលដៅរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានប្រកាសថា អាមេរិកនឹង ដាក់គំនាបយ៉ាងខ្លាំងបំផុតដល់ប្រទេសអីុរ៉ង់ដើម្បីឲ្យប្រទេសនេះផ្លាស់ប្តូរពីទស្សនៈ នយោបាយរបស់ខ្លួន។ លោកបន្តទៀតថា អាមេរិក មិនមានបំណងចង់ឲ្យអីុរ៉ង់ផ្លាស់ ប្តូររបបដឹកនាំនោះឡើយ គឺចង់ឲ្យផ្លាស់ ប្តូរតែសកម្មភាពនយោបាយមួយចំនួន ប៉ុណ្ណោះ។
ច្បាប់ដាក់ទណ្ឌកម្មលើវិស័យប្រេងទៅលើអីុរ៉ង់នឹងមានប្រសិទ្ធភាពនៅថ្ងៃទី៤ខែ វិច្ឆិកា ដោយបានហាមប្រទេសជុំវិញពិភពលោកទិញប្រេងពីអីុរ៉ង់់ ។ ប្រទេសដែល ទិញប្រេងពីអីុរ៉ង់់ មានដូចជាចិន ឥណ្ឌា អាចទទួលរងការដាក់ទណ្ឌកម្មពីអាមេរិកប្រសិនបើនៅតែបន្តទិញប្រេងពីអីុរ៉ង់់ ក្រោយច្បាប់ដាក់ទណ្ឌកម្មអាមេរិកចូលជាធរមាននោះ។
ការបាត់បង់ប្រភពផ្គត់ផ្គង់ប្រេងពីអីុរ៉ង់់ រួមផ្សំជាមួយប្រភពផ្គត់ផ្គង់ផ្សេងទៀតនៅ OPEC និងវេណេហ្ស៊ុយអេឡាបានធ្វើឲ្យ តម្លៃប្រេងលើពិភពលោកឡើងថ្លៃ ។ នៅ ដើមសប្តាហ៍នេះ តម្លៃប្រេងកើនឡើងដល់ទៅ៨០ដុល្លារក្នុងមួយបារ៉ែល ដែលជា តម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៥ខែកន្លងមក ។
សកម្មភាពរបស់ប្រធានាធិបតីអាមេរិកមិនទទួលបានការគាំទ្រ ពីសហគមន៍អន្តរ ជាតិក៏ដូចជាអ្នកនយោបាយនៅអាមេរិកឡើយ ពិសេសគឺគណបក្សប្រជាធិប តេយ្យ។ កន្លងមកថ្មីៗអតីតរដ្ឋមន្ត្រីការ បរទេសអាមេរិក លោកចន ឃេរី ដែលជាអ្នកពិភាក្សាស្តីពីកម្មវិធីបរមាណូអីុរ៉ង់់នោះបានជួបជា មួយរដ្ឋមន្ត្រីការបរទេសអីុរ៉ង់ ។ ជំនួបនោះទទួលរងការស្តីបន្ទោសពីប្រធានាធិបតី អាមេរិកថា កំពុងបំផ្លាញការងារ ប្រឹងប្រែង របស់រដ្ឋាភិបាល និងមិនគិត ដល់ប្រយោជន៍របស់ប្រជាជនអាមេរិកាំង។ លោកចន ឃេរី អតីតប្រមុខការបរទេស អាមេរិកក្នុងអាណត្តិរបស់លោកអូបាម៉ា បានរងការចោទ ប្រកាន់ពីលោក ប្រធានា ធិបតីដូណាល់ ត្រាំ បន្ទាប់ពីមានដំណឹងថាលោកបានបន្តជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសរបស់អីុរ៉ង់់ ដែលរដ្ឋាភិបាល អាមេរិកទើបសម្រេចត្រលប់ទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយសាររឿងផលិតមីស៊ីល ហើយនិងអន្តរាគមន៍យោធារបស់អីុរ៉ង់់ ក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
ជំនួបរវាងលោកចន ឃេរី ជាមួយរដ្ឋ មន្រ្តីការបរទេសអីុរ៉ង់់បច្ចុប្បន្នបានក្លាយជារឿងចម្រូងចម្រាសយ៉ាងខ្លាំងនៅអាមេរិក។ នៅក្នុងសារTwitter កាលពីថ្ងៃសុក្រ លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន ចាត់ទុកជំនួបរវាង អតីតរដ្ឋមន្រ្តី ការបរទេស អាមេរិក ជាមួយប្រមុខការទូត អីុរ៉ង់លោក ហ្សាវ៉ា ហ្សារីហ្វ ថា ខុសច្បាប់ មិនធ្លាប់មានពីមុនមក និងកំពុងបំផ្លាញ នយោបាយការបរទេសរបស់រដ្ឋាភិបាលអាមេរិក។ សម្រាប់ លោកដូណាល់ ត្រាំ លោកអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ចន ឃើរី បានជួបជាមួយ របបអីុរ៉ង់ដ៏គួរ ឲ្យស្អប់។ “លោកចន ឃេរីបាននិយាយប្រាប់ភាគីអីុរ៉ង់់ឲ្យរង់ចាំចប់អាណត្តិ របស់ រដ្ឋបាលត្រាំសិន ។ រឿងនេះគឺ អាក្រក់ ខ្លាំងណាស់” នេះជាសារប្រឆាំងរបស់ លោក ដូណាល់ ត្រាំ។
តាមលោកប្រធានាធិបតីអាមេរិក លោក ចន ឃេរី បានជួបជាមួយភាគីអីុរ៉ង់់ ដោយមិនបានជូនដំណឹងជាមុនទៅក្រសួងការ បរទេសអាមេរិកនោះទេ។ នៅក្នុងសន្និសីទ កាសែតនៅសប្តាហ៍នេះ រដ្ឋមន្រ្តីការ បរ ទេសអាមេរិក លោក Mike Pompeo មិននិយាយថា ជំនួបរបស់លោកចន ឃេរីជាមួយរដ្ឋមន្រ្តីការបរទេសអីុរ៉ង់់បច្ចុប្បន្នថា ជារឿងខុសច្បាប់ទេ ប៉ុន្តែសម្រាប់ប្រមុខ ការបរទេស (មកពីគណបក្សសាធារណ រដ្ឋ) អ្វីដែលលោកចន ឃេរីធ្វើ គឺមិន សមស្រប និងមិនធ្លាប់មានពីមុនមកនោះ ទេ។
តាមលោកMike Pompeo លោកចន ឃេរី ជាអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ប៉ុន្តែលោកនៅបន្តជួបពិភាក្សាជាមួយប្រមុខការបរទេសរបស់អីុរ៉ង់់ ដែលជា ប្រទេសគាំ ទ្រក្រុមភេរវកម្ម នៅក្នុងពិភពលោក។ លើសពីនោះ លោកឃេរីនៅបាននិយាយប្រាប់អុីរ៉ង់ថា ឲ្យអត់ធ្មត់រង់ចាំរហូតដល់ចប់អាណត្តិរបស់លោកត្រាំទៀត។
នៅក្នុងយុទ្ធនាការឃោសនាផ្សព្វផ្សាយស្នាដៃការងាររបស់ខ្លួន លោកចន ឃេរី ដែលធ្លាប់ ជារដ្ឋមន្រ្តីការបរទេសក្នុងអាណត្តិលោកអូបាម៉ា បានទទួលស្គាល់នៅ សប្តាហ៍ នេះថា លោកនៅបន្តជួបនិយាយជាមួយលោកហ្សារីហ្វ រដ្ឋមន្រ្តីការបរទេស អីុរ៉ង់់ ពី៣ ទៅ៤ដង នៅក្រោយលោក លាលែងជារដ្ឋមន្រ្តីការបរទេសអាមេរិក។ លោកចន ឃេរី បានចូលជិតស្និទ្ធចុះសម្រុងជាមួយប្រមុខការបរទេសអីុរ៉ង់ នៅក្នុង ពេលលោកប្រឹងប្រែងចរចាបញ្ចុះបញ្ចូលអីុរ៉ង់ រហូតសម្រេចបង្កើតបានកិច្ចព្រមព្រៀងអន្តរជាតិស្តីពីនុយក្លេអ៊ែរអីុរ៉ង់ ដែលលោក ដូណាល់ ត្រាំប្រកាសដកខ្លួនទៅវិញ កាល ពីចុងឆ្នាំ ២០១៧ ៕ ម៉ែវ សាធី