នារីវ័យក្មេងម្នាក់ ត្រូវមួយក្រុមចោរបានធ្វើសកម្មភាព វាយ ប្លន់យកខ្សែក និងទូរស័ព្ទដៃ បានសម្រេចនៅចំណុចអាគារ ទី៥បុរីកីឡា

ចែករំលែក៖

ភ្នំពេញ ៖ក្រុមចោរបានធ្វើសកម្មភាព វាយ ប្លន់យកខ្សែក និងទូរស័ព្ទដៃ បានសម្រេច ហើយក្រុម ជនសង្ស័យគេចខ្លួនបាត់ ដោយសុវត្ថិភាព បង្កអោយមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋរួមទាំង កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់ នៅវេលាម៉ោង ៩ យប់ថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៨ នៅចំណុចអាគារ ទី៥បុរីកីឡា ជាន់ទី២ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញនារីរងគ្រោះ បានចុះមកទិញអីញ៉ាំនៅខាងក្រោមនៅចំណុចអាគារ ទី៥បុរីកីឡា ហើយក៏ឡើងទៅវិញ ដើរជិតដល់បន្ទប់ទៅហើយ ក៏ត្រូវបានជនសង្ស័យ២នាក់ ក៏បានធ្វើសកម្មភាពចាប់ច្របាច់ក បោកក្បាលនឹងជញ្ជាំងហើយក៏បានធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិរបស់នារីរងគ្រោះ ហើយជនសង្ស័យ២នាក់ក៏បានរត់គេចខ្លួនបាត់សម្រោលតែម្តង ។

នារី រងគ្រោខាងលើ មានអាយុ១៧ឆ្នាំ បានរងរបួសត្រង់ក្បាលនិងមាត់ រួមទាំង បាត់បង់ទ្រព្យសម្បត្តិរួមមាន ខ្សែករមាសមួយខ្សែ លុយមួយចំនួន និងទូរស័ព្ទ iphone មួយគ្រឿង ។

ក្រោយកើតហេតុ នារី រងគ្រោះខាងលើក៏បានស្រែកអោយ ប្រជាពលរដ្ឋនៅក្បែរនោះភ្លាមនោះទើបឃើញមានសមត្ថកិច្ចមូលដ្នាន ចុះមកកន្លែងកើតហេតុផដដែរ។

ក្រោយមកសមត្ថកិច្ចបាននាំ នារីរងគ្រោះខាងលើបានទៅប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹង និងកំណត់មុខសញ្ញា តាមចាប់មកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print