ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួង ការពារជាតិបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាត្រូវបានអង្គការស ហប្រជា ជាតិ ឱ្យចំណាត់ថ្នាក់លេខ ២៩ នារីលេខ១៧ ក្នុងចំ ណោម ១២២ ប្រទេស ដោយចាត់ទុកកងកម្លាំង ចូលរួមបេស កកម្មរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ។
ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ នាង ផាត នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសរួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ ជួបពិភាក្សាការងារជាមួយ លោក ហ៊ុន ណេ ង ប្រធានគណៈ កម្មការទី ៤នៃរដ្ឋសភា ដឹកនាំក្រុមការងារមកជួបធ្វើសវនការ ក៏ដូចជាបង្ហាញខ្លួន នៅដើមអណត្តិទី៦ ឆ្នាំ២០ ១៨នេះ នាសាលប្រជុំក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍បន្តទៀតថា: ចាប់តាំងពីឆ្នាំ២០០៦ រហូតដ ល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បញ្ជូនកងកម្លាំងមួកខៀវរប ស់ខ្លួនទៅបំពេញបេសកកម្មនៅក្រៅប្រទេសចំនួន ៥,៥៧១ នាក់ក្នុងនោះមានស្រ្តីចំនួន ២៦៤នាក់។
រាជរដ្ឋាភិបាលកម្ពុជា តាំងចិត្តមិនរាថយឡើយ ចំពោះការបញ្ជូ នកងកម្លាំងមួកខៀវនេះ បន្ទាប់ពីមានការស្នើសុំរបស់អង្គការស ហប្រជាជាតិ ទោះជាកម្លាំងមួកខៀវកម្ពុជាបានពលីជីវិតមួយ ចំ នួនក្នុងអំឡុងពួកគេបំពេញបេសកកម្មយ៉ាងណាក៏ដោយ។
នាយឧត្តមសេនីយ៍ នាង ផាត បន្តទៀតថា :កងយោធពលខេម រភូមិន្ទ(ខ.ភ.ម)បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយបណ្តាប្រទេសនៅក្នុងនិងក្រៅតំបន់ពិសេសប្រទេសដៃគូរលើកិច្ចការមួយ ចំនួនដូចជា៖ កិច្ចការប្រឆាំងភេរវកម្ម សន្តិសុខលំ ហសមុទ្រ ការសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ការបញ្ជូនគណៈប្រតិភូ នាយទាហានទទៅសិក្សានៅក្រៅប្រទេស និងផ្លាស់បទពិសោធន៍គ្នាទៅវិញទៅ មកផងដែរ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍បញ្ជាក់ថា ដើម្បីលើកក ម្ពស់ការងារស្ត្រីនៅ(ខ.ភ.ម) ក្រសួងការពារជាតិ តែងតាំងស្រ្តីឱ្យមានមុខងារជាថ្នាក់ដឹកនាំ និងរៀបចំបណ្តាញការងារយេនឌ័រ ចាប់ពីថ្នាក់ក្រសួងការពារជាតិ អគ្គបញ្ជាការ (ខ.ភ. ម)បញ្ជាការដ្ឋានប្រភេទទ័ពជំនាញ កងរាជអាវុធហត្ថ និងស្ថាប័នកងឯកភា ពដទៃទៀតផងដែរ ៕ សុខដុម
...