បុរសម្នាក់ទំនងជាស្រវឹងស្រាជោកបើករថយន្តបុករថយន្តចតស្ងៀមរួចបើករត់ត្រូវសមត្ថកិច្ចឃាត់បានរកវាយសមត្ថកិច្ចនឹងអ្នកពត៌មានទៀត

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាជោកបើករថយន្ត មួយគ្រឿងជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម្ចាស់ចត​ចោលហើយបើករថយន្តរត់គេចខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់រថយន្តបាន ក៏ត្រូវជនបង្ករកវាយសមត្ថកិច្ចនិងលោតមកវាយអ្នកសារព័ត៌មាន ទៀត។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជិត១២យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។

តាមសម្តីម្ចាស់រថយន្តរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តមួយគ្រឿងម៉ាក HILUX-REVO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-6748 មកឈប់នៅចំណុចកើតហេតុ ខណ:នោះក៏មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសLX-460L ពណ៌ទឹកប្រាក់គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា

បើកមកពីក្រោយស្របទិសដៅគ្នាបម្រុងបត់ត្រឡប់ក្រោយដោយបួងចង្កូតមិនផុតជ្រុលទៅបុកចំកាងខាងក្រោយផ្នែកខាងស្តាំ បណ្តាលឲ្យកំពិតតិចតួច បន្ទាប់មករថយន្តបង្កមិនឈប់ដោះស្រាយគ្នានោះទេបែរជាបើករត់មកដល់ចំណុចយានដ្ឋានជួសជុលរថយន្តមួយកន្លែង (យីហោ អ៊ីប៉ូល ) ដែលមានទីតាំងនៅផ្លូវបេតុលេខ៩៩ខាងត្បូង​សួនកម្សាន្តចំការព្រីង ប្រមាណជា៥០ម៉ែត្រ ត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់បានមកវិញស្រាប់តែម្ចាស់រថ​យន្តបង្កចេញពីរថយន្តមកបាន ស្រែកឡូឡាឆោឡោលផ្អើលអស់អ្នកជិតខាងនិងលោតមកវាយសមត្ថកិច្ចនិងអ្នកសារព័ត៌មានដែលចុះទៅផ្តិតយករូបភាពបណ្តាលរត់ចែកជើងគ្នាតែមិនបង្កឲ្យមានរបួសស្នាមទេ ។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ដាក់ក្នុងរថយន្តនិងបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំ និងដោះស្រាយគ្នានៅពេលក្រោយ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print