ភ្នំពេញ៖របាយការណ៍ពីគណៈមេធាវី ដែល CPC ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នេះ បានបង្ហាញពីលទ្ធផលផ្លូវការនៃបញ្ជីឈ្មោះប្រធានគណៈមេធាវីអាណត្តិទី១២ និង ក្រុមប្រឹក្សាគណៈមេធាវីចំនួន៣៣រូប ។
ជាលទ្ធផល លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីអាណត្តិទី១១ ត្រូវបានអង្គសន្និបាតបោះឆ្នោតឱ្យបន្តធ្វើជាប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១២ទៀត ។
ទន្ទឹមនឹងនេះអង្គសន្និបាតក៏បានបន្តបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាគណៈមេធាវីសម្រាប់អាណត្តិទី ៩សរុបចំនួន៣៣រូបដូចមានរាយនាមដូចខាងក្រោមនេះ ៖ ១, មេធាវី កុយ នាម ២, មេធាវី ទេព បូផល៣,មេធាវី ពេជ្រ សូរិយា ៤,មេធាវី ជុំ សុវណ្ណាលី ៥,មេធាវី ប៉ា ងួនគា ៦,មេធាវី ចេង ប៉េងហាប់ ៧,មេធាវី យុង ផានិត ៨,មេធាវី ចៅ ប៊ុនហួន ៩,មេធាវី រស់ មុនិន្ទៈ ១០,មេធាវី តែ ចំណាន ១១,មេធាវី ខូវ ចន្ថា១២,មេធាវី ហុង គឹមសួន ១៣,មេធាវី ឌុយ សុខសូលីដា ១៤,មេធាវី សួន ប៊ុនធឿន ១៥,មេធាវី កេង សុម៉ារតន៍ ១៦,មេធាវី ពិន វណ្ណៈ ១៧,មេធាវី ច័ន្ទ វិចិត្រ ១៨,មេធាវី ព្រហ្ម វិចិត្រសុភា ១៩,មេធាវី ណុប គុណថុល ២០,មេធាវី យឹម ថាវី ២១,មេធាវី ឌឹម ចៅសេង ២២,មេធាវី លី សុខឡាយ ២៣,មេធាវី ស៊ុយ ឈុនហាក់ ២៤,មេធាវី គង់ សំអុន ២៥,មេធាវី ហាក់ សៀកលី២៦,មេធាវី គង់ សុភ័ក្រ្ត ២៧,មេធាវី គាន តារា ២៨,មេធាវី ហ៊ាង ហុង ២៩,មេធាវី ឈរ លីថៃ ៣០,មេធាវី ម៉ុម ពិសី ៣១,មេធាវី ទ្រី សំរស់ ៣២,មេធាវី នួន ផានិត ៣៣,មេធាវី ឃុត កែវសុវត្ថា។
សូមបញ្ជាក់ថា នៅថ្ងៃអង្គារ៍ ទី១៦ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ បានរៀបចំមហាសន្និបាតលើកទី២៣ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធីបតីភាពលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការអញ្ជើញចូលរួមជាអធីបតីពីសំណាក់ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីផងដែរ ៕ចេស្តា