ខេត្តបន្ទាយមានជ័យ ៖ ដើម្បីចូលរួមជួយសង្គមក៏ដូចជាស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននៅព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានដឹកនាំនាយ នាយរងអាវុធហត្ថ ក្រោមឱវាទចុះចែកអំណោយដល់គ្រួសារ ទីទ័លក្រចំនួន៥គ្រួសារ ។
កាយវិការសប្បុរសធម៌ទាំងនេះ អនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ត្រី បោន បិន មេ បញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងពិនិត្យជាក់ស្តែងពីស្ថានភាព ការរស់នៅ របស់ពលរដ្ឋ តាមមូលដ្ឋាន ។ ក្នុងនោះលោក នួន នីណារ៉ូ បានប្រគល់អំណោយរួមមាន ថវិកា អង្ករ ទឹកស៊ីវ ត្រីខ ទឹកត្រី អំបិល មួយគ្រួសារៗទទួលបានប្រាក់ចំនួន១០ម៉ឺនរៀល អង្ករ៥០ គីឡូក្រាម ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ ត្រីខមួយយួរ ស្ករសមួយគីឡូក្រាម និងអំបិលមួយ គីឡូក្រាម ។
ប្រជាពលរដ្ឋទាំង៥គ្រួសាររួមមាន ១-ឈ្មោះ សឿន សុធា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅក្បាល ស្ពានមួយ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ,២-ឈ្មោះ ទូច សោភណ្ឌ ភេទស្រី អាយុ៦៧ឆ្នាំ ,ទី៣-ឈ្មោះ យឹម យ៉ន ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ ,៤- ឈ្មោះ ហ៊ឹម សុផានី ភេទស្រី អាយុ៧០ឆ្នាំ រស់នៅក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត និង ៥-ឈ្មោះ ស្រី កុសល ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិទួលប្រាសាទ សង្កាត់-ក្រុងប៉ោយ ប៉ែត ។
ពួកគាត់ទាំង៥គ្រួសារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរស និងការយកចិត្ត ទុកដាក់ពីថ្នាក់ដឹកនាំកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ជានិច្ចកាលតែងតែជួយដល់បប្រជា ពលរដ្ឋទីទ័លក្រក្នុងមូលដ្ឋាន ៕ ស សម