សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានអញ្ជើញជាធិបតី ដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ (គណៈកម្មការទី៤) នៃរដ្ឋសភា

ចែករំលែក៖

ភ្នំពេញៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានអញ្ជើញជាធិបតី ដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ (គណៈកម្មការទី៤) នៃរដ្ឋសភា។

សមិទ្ធផលសំខាន់ៗរបស់ក្រសួងមហាផ្ទៃចំនួន៩ចំណុចក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនោះ រួមមាន៖
១. កិច្ចប្រតិបត្តិការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ
២. ការងារអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន
៣. ការងារអន្តោប្រវេសន៍
៤. គ្រោះថ្នាក់ចរាចរណ៍
៥. ការគ្រប់គ្រងច្រកទ្វារព្រំដែន
៦. ការងារវិមជ្ឈការ និងវិសហមជ្ឈការ
៧. ការងារប្រជាធិបេតេយ្យនីយកម្ម
៨. ការងារសង្គមស៊ីវិល
៩. និងទិសដៅអនុវត្តការងារបន្ត។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print