ខេត្តស្វាយរៀងះយ៉ាងហោចណាស់ភ្លៀងរយះពេលជាង២ម៉ោងបណ្ដាលអោយជន់លិចតាមផ្លូវនិងផ្ទះប្រជាពលរដ្ឋនិងមានខ្យល់កន្ត្រាក់យ៉ាងខ្លាំងធ្វើអោយតំបូលសាលារៀនផ្ទះអ្នកភូមិត្រូវរបើកកាលពីវេលាម៉ោងចន្លោះម៉ោង១២ថ្ងៃពុធ ៨កើតខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី ១៧ ខែ តុលាឆ្នាំ២០១៨ក្នុងខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាផ្ទះដែលដួលរលំនិងរបើកដំបូលមានម្ចាស់ឈ្មោះរ៉ាន សុខា អាយុ ៥៣ ឆ្នាំមុខរបរកសិករនិងឈ្មោះនេត សាវន អាយុ ៤៥ ឆ្នាំ មុខរបរកសិករនិងសាលារៀនហ៊ុនសែនគយត្របែកបុើងដំបូលអស់ ១៣ សន្លឹក ក្នុងសង្កាត់គយត្របែកក្រុងស្វាយរៀង។
សូមបញ្ជាក់ថាចាប់តាំងពីដើមខែតុលា ឆ្នាំ២០១៨ នៅក្រុងស្វាយរៀង ពុំដែលធ្លាប់មានភ្លៀងធ្លាក់ដូចថ្ងៃនេះនោះទេ ហើយនេះក៏ជាលើកទី២ ហើយសម្រាប់ក្រុងស្វាយរៀងក្នុងឆ្នាំ២០១៨ ដែលមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យជន់លិចនៅក្នុងស្វាយរៀងដូច្នេះ។
ទនឹមនឹងនោះ យើងឃើញនៅតាមដងផ្លូវ ក៏មានការដួលរលំស្លាកប៉ានណូ រួមទាំងមែកឈើជាច្រើនផងដែរ។
និង ក្រោយភ្លៀងមានវត្តមានអាជ្ញាធរមូលដ្ឋានជាច្រើននាក់ចុះកាយស្តារយកសំរាមចេញតាមមាត់លូនិងបានអំពាវនាវដល់ពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ ដែលកើតមានឡើង ហើយជាពិសេសបញ្ហាខ្យល់កន្ត្រាក់ ទឹកជំនន់ សត្វអសិរពិស រន្ទះ ជាដើម៕