ជនជាតិកាវែតម្នាក់ លាក់អាវុធពីរដើមខុសច្បាប់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តរតនះគីរី ៖ បុរសជនជាតិដើមភាគតិចការវែតម្នាក់ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួនដយសារជាប់ពាក់ពន្ធ័លាក់អាវុធ២ដើមនៅក្នុងតំបន់ការពារអភិរក្សសត្វព្រៃស្រុកវើនសៃដោយខុសច្បាប់។

ករណីរចាប់ឃាត់ខ្លួនជនសង្សយ័ខាងលើនេះត្រូវបានធ្វើឡើងនៅវេលាម៉ោង៧.០០នាទីល្ងាចថ្ងៃពុធ៨កើតខែអស្សជឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨នៅផ្ទះសង្សយ័តែម្ដងស្ថិតក្នុងភូមិរ៉ក់ឃុំ កុកឡាក់ស្រុកវើនសៃខេត្តរតនគិរី។

សមត្ថកិច្ចបានឱ្យដឹងថាជនសង្សយ័មានឈ្មោះ ដឿន ធាយ ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិដើមភាគតិចការវែតមុខរបកសិកររស់នៅភូមិឃុំខាងលើ។

វត្ថុតាងត្រូវបានសមត្ថកិច្ចរឹបអូសបាននោះមានអាវុធអាការស្វាយបត់១ដើមលេខ8800បង់១មានគ្រាប់ចំនួន១០គ្រាប់នឹងអវុធកែឆ្នៃមួយដើម(កាំភ្លើងស្នប់)ប្រើគ្រាប់កង់។

សមត្ថកិច្ចបន្តថាក្នុងករណីចុះចាប់ជនសង្សយ័ខាងលើគឺដឹកនាំដោយលោករ៉ាបូរ៉ាន់ឌីព្រះរាជអាជ្ញារងសាលាដំបូងខេត្ត។

ជនសង្ស័បានឆ្លើយសារភាពថាអាវុធអាការស្វាយបត់ខ្លួនរើសបាននៅមាត់ទន្ទេសេសាន្តបានជាង១០មកហើយ រើសបានហើយយកមកលាក់ទុកដើម្បីទុកបបាញ់សត្វព្រៃនឹងកាំភ្លើងស្នប់១ដើមធ្វើដោយខ្លួនឯង។

បច្ចប្បន្នជនសង្សយ័សមត្ថកិច្ចកំពង់កសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី ៕ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print