ខេត្តកំពង់ចាម ៖ មនុស្សប្រុសស្រីចំនួន៦នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកអង្ករ បើកចុះពីលើស្ពានជាន់ហ្វាំ្រងមិនស៊ី បណ្ដាលឲ្យបុកករះរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០៖៥០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចរង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
សមត្ថកិច្ចចរាចរណ៍ក្រុងកំពង់ចាម បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាក ហ៊ិនដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3B.3067 ដឹកអង្ករ បើកបរដោយឈ្មោះសឹង សិត ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រែកតាអូក ឃុំរកាកោះ ស្រុកគងពិសីខេត្ត កំពង់ស្ពឺ បើកចុះពីលើស្ពានគីហ្ស៊ូណា ពីកើតទៅលិច ជាន់ហ្វ្រាំងមិនស៊ី បណ្ដាលឲ្យបុករះរថយន្តម៉ាកហ៊ិនដាយពណ៌បែតង ស្លាលលេខ ភ្នំពេញ 3C. 6042 បើកបរដោយឈ្មោះ យឿង រស្មី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃ្លោនទី3 ឃុំមាន ស្រុក ព្រៃឈខេត្តកំពង់ចាម (បើកបញ្ច្រាសគ្នា ហើយនឹងបន្តទៅបុកជាមួយម៉ូតូម៉ាក ហុងដា សេ125 ពណ៌ខ្មៅស្លាកលេខ ត្បូងឃ្មុំ1F.2791 បើកដោយឈ្មោះ ស្រ៊ាន ស្រឿន ភេទអាយុ 50ឆ្នាំ នៅភូមិ ស្រែស្ពៅ ឃុំគងជ័យ ស្រុកអូររាំង ខេត្តត្បូងឃ្មុំ (បើកបរពីត្បូងទៅជើង )។
សមត្ថកិច្ចចរាចរណ៍ក្រុងកំពង់ បានបន្តឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យរងរបួសមនុស្ស៦នាក់ (ស្រីម្នាក់) របួសធ្ងន់ម្នាក់ (ប្រុស) របួសស្រាល៥នាក់ និងខូចខាត រថយន្ត២គ្រឿងធ្ងន់ ព្រមទាំងម៉ូតូ១គ្រឿង ខូតខាតស្រាល ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងសម្រួលចរាចរនៅកន្លែង ដើម្បីទាក់ទងហៅរថយន្តស្ទួចយករថយន្តទាំង២គ្រឿង និងម៉ូតូ១គ្រឿងទៅទុកនៅអធិការនគរបាលក្រុងកំពង់ចាម រង់ដោះស្រាយគ្នាពេលក្រោយ៕ វណ្ណៈ
...