អាវុធហត្ថបង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់អនុវត្តតាមដីកាតុលាការ និងថ្នាំញៀន៩៩៦គ្រាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៣ និង ០០នាទី ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានចេញប្តតិបត្តិការ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់អនុវត្តាមដីការរបស់លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ៖ ដោយទទួលបានបទបញ្ជា និងវិធានការអនុវត្តន៍ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងយោងតាមដីកាបង្គាប់អោយចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងដោយមានការសម្របសម្រួលពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សៀន សុផា ភេទ ស្រី អាយុ ៣៥ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងឆែកឆេរក្នុងផ្ទះរបស់ជនសង្ស័យ បានរឹបអូសវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ១៤កូនថង់កឹប និង ០២ថង់ធំ ស្មើ ៧៥.៥ក្រាម -គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ៩៩៦គ្រាប់ -ទូរស័ព្ទដៃ ចំនួន ០១គ្រឿង -ខ្សែកលោហធាតុពណ៌លឿង ចំនួន ០១ខ្សែ ប្រវែង ១៩ស.ម -ក្រវិលលោហធាតុពណ៌សដាំត្បួង ចំនួន ០១គូរ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១សន្លឹក -កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញសាកសួរ ជនសង្ស័យបានសារភាពថា ៖ ខ្លួនពិជាបានប្រកបរបរជួញដូរសារធាតុញៀន មួយរយៈមកហើយ ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យទាំងខាងលើ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ។ ជនសង្ស័យខាងលើ ត្រូវបានចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print