តុលាការឃុំខ្លួន ក្រុមចោរលូចគាស់កុដិយកប្រាក់ពីខេត្តកណ្តាល គេចខ្លួនទៅខេត្តកំពង់ចាម សមត្ថកិច្ចក្របួចជាប់ដដែល ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

កណ្តាល៖ នៅព្រឹកថ្ងៃទី១៨ តុលា ២០១៨ លោក គឹម រត្ន័ណារិន ចៅក្រមសើុបសួរ និងជាអនុប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លូន ក្រុមចោរលួចគាស់កុដិយកប្រាក់ពីខេត្តកណ្តាល គេចខ្លួនទៅខេត្តកំពង់ចាម សមត្ថកិច្ចក្របួចជាប់ដដែល ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួច”ដែលប្រព្រឹត្តនៅភូមិចំណុចវត្តជ័យឧត្តមភូមិជយ័ឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ  ខេត្តណ្តាល កាលពី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ១១និង០៥នាទី តាមមាត្រា៣៥៣ មាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោសពី០៦(ប្រាំមួយ)ខែ ទៅ០៣ (បី)ឆ្នាំ និងពិន័យជាប្រាក់១.០០០.០០០ (មួយលាន)រៀល ទៅ៦.០០០.០០០ (ប្រាំមួយលាន)រៀល។

ជនត្រូវចោទទី០១ឈ្មោះ ខេង រ័ត្នពិសី ភេទប្រុសអាយុ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចក ឃុំចក ស្រុកបាធាយ ខេត្តកំពង់ចាម ទី០២ឈ្មោះវង  ប៊ុនធឿន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដនៅភូមិត្បូងភ្នំ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ទី០៣ឈ្មោះសយ ចាន់ ភេទ ប្រុសអាយុ ១៧ ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិ ជើងឆ្នុកឃុំ តាំងក្រាំង ស្រុកបាធាយខេត្តកំពង់ចាម។

ជនរងគ្រោះ ឈ្មោះយុង ស៊ឹម ភេទប្រុសអាយុ ៥២ឆ្នាំជនជាតិ ខ្មែរ មានទីលំនៅ ភូមិជយ័ឧត្តម ឃុំ សំរោងធំ ស្រុកកៀនស្វាយ   ខេត្តកណ្តាលមុខរបរ ជាគណៈកម្មាការវត្តជ័យឧត្តម  ។

សំភារៈបាត់បង់រួមមាន ប្រាក់រៀលចំនួន៣.៤០០.០០០៛(បីលានបួនសែនរៀល) និងប្រាក់ដុល្លា៧០$(ចិតសុិបដុល្លា) វត្ថុតាងចាប់បានរួមមានម្សៅក្រាមពណ៍សថ្លាសង្សយ័ជាសារ
ធាតុញៀន(ម៉ាទឺកកក)ចំនួន១៧កញ្ចប់ថង់តូចនិងសម្ភារ:វេចខ្ចប់មួយចំនួន។

នគរបាលបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានដេីរទៅលើសាលាឆាន់ចំងាយពីកុដិប្រហែល៦០ម៉ែត្រ គោលបំណងទៅហូបបាយ  ពេលហូបរួចក៍មកអង្គុយលេងជាមួយលោកគ្រូចៅអធិការរួចក៍ទៅចាក់សោរកុដិលោក ស្រាប់តែឃើញអីវ៉ាន់នៅក្នុងកុដិរាយប៉ាយពេញលើពូកដេកហើយបង្អួចចំហៀងខាងកើតមានស្នាមគាស់ចូលលួចយកប្រាក់ទុកក្រោមខ្នើយដូចបានរៀបរាប់ខាងលើ ។បន្ទាប់មកក៍រាយការណ៍ជូនសមត្ថកិច្ច
ប៉ុស្តិនគរបាលរដ្ឋបាលសំរោងធំ  ពេលទទួលបានពត៌មានកំលាំងប៉ុស្តិបានចុះដល់កន្លែងកើតហេតុប្រមូលពត៌មានរហូតកំណត់បានមុខសញ្ញានិងទទួលបានពត៌
មានថា ជនសង្ស័យគេចខ្លួនទៅនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម  ។ ដោយទទួលបានបទបញ្ជាពីឯកឧត្តមស្នងការ និងមានការបញ្ជាដឹកនាំផ្ទាល់ដោយលោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងមាការសម្របសម្រួលពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាលនិងខេត្តកំពង់ចាម កំលាំងជំនាញនិងកំលាំងប៉ុស្តិនគរបាលរដ្ឋបាលសំរោងធំសហការជាមួយកំលាំងនគរបាលស្រុកបាធាយបានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វា
យ ។  នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លនពិតជាបានធ្វើសកម្មភាពគាស់កុដិលោកលួចយកប្រាក់ប្រាកដមែន  ហើយបានយកប្រាក់ចំនួន១០មុឺនរៀលទៅទិញថ្ឋាំញៀនសំរាប់ទុកប្រើប្រាស់៕ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print