ចាប់ក្រៀកស្រ្តីចិត្តធំម្នាក់! រុញបញ្ចូលរថយន្តតាមបញ្ជាតុលាកាករណីហឹង្សា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ស្រុកភ្នំក្រវាញ ចុះអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញារងសាលាដំបូងខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងបានឃាត់ខ្លួនស្រ្តីម្នាក់រុញបញ្ចូលរថយន្តរួចដឹកចេញទៅបាត់។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៣៥នាទី ព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងផ្សារស្រុកភ្នំក្រវាញ ស្ថិតក្នុងភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ស្រ្តីត្រូវបានចាប់ក្រៀកឡើងរថយន្តឈ្មោះ ខៀវ សាវឿន អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបន្តថា ការចាប់ឃាត់ខ្លួនស្រ្តីរូបនេះគឺអនវត្តន៍ឡើងតាមដីកា(បញ្ជាឲ្យចូលខ្លួនលេខ១៨៧ អ.យ ២០១៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ចេញដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយចោទពីបទ៖ (ហឹង្សាទៅលើនាក់កាន់កាប់អចលនវត្ថុ) ដែលបានប្រព្រិត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពខាងលើបន្តទៀតថា ស្រ្តីសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនបាននាំយកមកបន្តនីតិវិធី នៅសាលាដំបូងខេត្តពោធិ៍សាត់ ហើយរហូតមកដល់រសៀលថ្ងៃដដែលនេះ តុលាកានៅបន្តការសួរនាំនៅឡើយ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print