ខ្យល់កន្រ្តាក់ភ្លៀងផ្គររន្ទះបាញ់សម្លាប់អ្នកឃ្វាលគោ៣នាក់និងរលំផ្ទះ១០ខ្នង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ  ៖ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុកឱ្យដឹងថា នៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ភ្លៀងធ្លាក់ខ្លាំង បណ្តាលអោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ស្លាបមនុស្យ03នាក់ នៅវាលខាងលិចឈៀងខាងត្បូងទីរួមស្រុក ភ្នំស្រុកចំងាយ2000មម្តុំឈូកធំ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមូលហេតុទៅឃ្វាលគោខណៈជនរងគ្រោះរត់ទៅជ្រកទឹកភ្លៀងក្នុងខ្ទមស្រែ។

ជនរងគ្រោះឈ្មោះ1/ឈ្មោះម៉ក់ យឿយ ប្រុស អាយុ58ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក -2/ឈ្មោះព្រឺល ឆេង ប្រុស អាយុ44ឆ្នាំ នៅភូមិជាមួយ -3/ឈ្មោះមឿន សាម៉េត ប្រុស អាយុ43ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក
ហើយខ្យល់កន្ត្រាក់នៅភូមិគោកតាសុខ ឃុំពន្លៃ បណ្តាលអោយរបើកខូចខាតផ្ទះ១០ខ្នង៕ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print