ហេតុអីអ្នកបើកឡានក្រុងខ្វះសីលធម៍ម្លេះ..? ឃើញនារីម្នាក់មានអាការៈមិនសូវស្រួលខ្លួនទំលាក់គាត់ចោល រួចបន្ដដំណើរទៅមុខយ៉ាងរំភើយ…បុរសចិត្តនរក 

ចែករំលែក៖

ខេត្តសៀមរាប៖ បើតាមប្រភពត័ត៌មានពីប្រជាពលរដ្នបានអោយដឹង៖ នារសៀល ថ្ងៃទី១៨ខែតុលា ឆ្នាំ២០១៨នេះថា  នារីម្នាក់ធ្វើដំណើរតាមរថយន្តក្រុងពីភ្នំពេញទៅប៉ោតប៉ែត មកដល់មុខចំណត់រថយន្តក្រុងបុរីសៀងណាំខេត្តសៀមរាបផ្លូវជាតិលេខ០៦ស្រាប់មានអាការះមិនសូវស្រួលខ្លួនត្រូវអ្នកបើកបររថយន្តទំលាក់ចោល រួចបន្ដដំណើរទៅមុខយ៉ាងរំភើយដោយមិនខ្វល់ពីសុខទុក្ខនារីនោះឡើយ។

តាមប្រភពព័ត៍មានពីអ្នកលក់មីឆាដែលឃើញហេតុការណ៍ នៅហ្នឹងកន្លែងបានបញ្ជាក់ថា៖ ជាងមួយម៉ោងហើយនៅមិនទាន់មានអ្នកជួយសង្គ្រោះនៅឡើយទេ ខណៈនោះគេឃើញមានកម្លាំងនគរបាលសង្កាត់ស្លក្រាមមកជួយ រហូតដល់ម៉ោងប្រហែល ០៥ល្ងាចត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។

មកដល់ពេលនេះយើងនៅមិនទាន់រកបានលេខទូស័ព្ទដើម្បីទំនាក់សួរនាំពីអាការៈនារីនោះបានទេ និងមិនទាន់សុំការបំភ្លឺពីអ្នកបើកបររថយន្ដក្រុងនោះនៅឡើយ៕

...

ដោយ៖ ប៊ុនរិទ្ធី ព័ត៌មាន បឋម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print