ស្រក់ទឹកភ្នែកក្នុងបទ”ជើងមេឃពណ៌ខ្មៅ” សម្តែងដោយ ហង្ស សុវណ្ណរិទ្ធ និងខ្លឹម ស្រីគា

ចែករំលែក៖

ភ្នំពេញ៖ វីដេអូបទចម្រៀងលំនាំបទមរតកដើម”ជើងមេឃពណ៌” ដែលច្រៀងនិងសម្តែងដោយ តារាចម្រៀងហង្ស សុវណ្ណរិទ្ធ និងកញ្ញា ខ្លឹមស្រី បានឆក់យកការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ ចាប់អារម្មណ៍ព្រោះតែវីដេអូបទចម្រៀងមួយនេះបង្កប់ដោយអត្ថន័យអប់រំ ស្នេហាស៊ីជម្រៅកម្សត់មួយដែលធ្វើឲ្យអ្នកទស្សនាទប់ទឹកភ្នែកមិនបាន។

បទចម្រៀងរៀបរាប់អំពីស្នេហាខកបំណងរបស់នារីរស់នៅលើដងទន្លេនិងត្រូវបុរសជាសង្សារចាកចោលទៅរួមរស់ជាមួយនារីថ្មី កំពុងតែធ្វើឲ្យគេចាប់អារម្មណ៍។ លោក ហង្ស សុវណ្ណរិទ្ធ បញ្ជាក់ថា បទចម្រៀងនេះជាបទមរតកដើមដែលលោកស្រលាញ់ពេញចិត្ត និងបានបង្កើតឲ្យមានជាសាច់ភ្លេង និងចម្រៀងរៀបរាប់អំពីវិបត្តិសារីរបស់បុរស មានចំពោះសង្សារបណ្តូលចិត្ត។

លោកថាបទចម្រៀងនេះចាប់ផ្តើមផលិតកាលពីប៉ុន្មានខែមុនដោយក្រុមការងារ និងតារាសម្តែងជាច្រើនរួមជាមួយកញ្ញាឯក Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា កញ្ញា ហេង ស្រីពេជ្រ កុមារី អ៊ួន វ៉ាន់វីតា កញ្ញា យ៉ាយ៉ា ជាដើម។ តារាចម្រៀងរូបនេះបញ្ជាក់ថានេះគឺជាលើកដំបូងដែលលោកបានសម្តែងរួមជាមួយកញ្ញាឯក Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា ហើយនេះក៏ជាស្នាដៃសម្តែងបែបកម្សត់លើកដំបូងរបស់នាងផងដែរ។  

លោកថាអត្ថន័យអប់រំសំខាន់គឺផ្ញើសារអប់រំទៅកាន់បុរសទាំងឡាយត្រូវគិតឲ្យបានវែងឆ្ងាយ មុនពេលសម្រេចចិត្តធ្វើអ្វីមួយកុំឲ្យសោកស្តាយនៅថ្ងៃក្រោយពិសេសការបោះបង់ចោលមនុស្សស្រីដែលខ្លួនឯងធ្លាប់ស្រលាញ់។ លោកថាវាគឺជារឿងឈឺចាប់មួយ និងបង្កើតឲ្យមានការឈឺចាប់សម្រាប់មនុស្សនៅជុំវិញខ្លួន។ លោកថាការថត និងកាត់តបទចម្រៀងនេះធ្វើឡើងយ៉ាងសម្រិតសម្រាំងដើម្បីឲ្យទស្សនិកជនបានទាំងការកម្សាន្តជាមួយបទចម្រៀងរសជាតិថ្មី និងទេសភាពធម្មជាតិស្រស់ត្រកាលនៃតំបន់មួយចំនួននៅកម្ពុជាយើង។

ទោះជាយ៉ាងណាលោកថ្លែងករសុំទោសផងដែរប្រសិនបើការលើកយកបទចម្រៀងមរតកដើមមកធ្វើការបកស្រាយនៅមិនចំណុចខ្វះខាតនូវចំណុចណាមួយនោះ អ្វីដែលោកចង់បានគឺការបង្កើតទស្សនីយភាពមួយថ្មីប្លែក និងបង្កើតជាសារអប់រំតាមរយៈស្នាដៃមួយនេះផងដែរ។

លោករំពឹងទុកថាបទចម្រៀងនេះនឹងទទួលបានការគាំទ្រពេញចិត្តពីសំណាក់ទស្សនិកជនកាន់តែច្រើន។ លោកក៏នៅតែបន្តព្យាយាមស្វែងរកអ្វីដែលថ្មី និងជាទីពេញចិត្តសម្រាប់ទស្សនិកជន និងអ្នកគាំទ្រលោកបន្តទៀត៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print