ប្តីប្រពន្ធពីរនាក់ជិះម៉ូតូទៅទិញបន្លែ ត្រូវចោរឆក់ការបូបមិនបានសម្រេចបណ្តាលឲ្យដួលរងរបួស

ចែករំលែក៖

ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ជិះម៉ូតូមួយគ្រឿងចេញពីផ្ទះទៅទិញបន្លែរនៅផ្សារ ដើម គ មិនទាន់ដល់ផងត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូមកពីក្រោយឆក់ការបូបមិនបានសម្រេចបណ្តាលដួលបោកនិងថ្នល់រងរបួសរលាត់ដែជើងនិងបែកមុខមាត់។ចំណែកជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ដោយមិនរំខាងដល់សមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងកាពីវេលាម៉ោង៥ភ្លឺថ្ងៃទី១៨ខែតុលាឆ្នាំ​២០១៨ ស្ថិតចំណុចចុងស្ពានអាកាស ស្ទឹងមានជ័យត្រោយខាងលិច  តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ជនរងគ្រោះពីរនាក់ប្តីប្រពន្ធមិនបានប្រាប់ពីរអត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៏ពីជនរងគ្រោះបានឲ្យដឹងថាមុនកើតរូបទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាងហុងដាវ៉េវពណ៏សពាក់ស្លាកលេខកំពង់ចាម1E-4297ចេញពីផ្ទះនៅម្តុំភូមិឬស្សីដើម្បីទៅទិញបន្លែរនៅផ្សារដើន គ ក្នុងទិស ដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកពីរក្រោយរួចធ្វើសកម្មភាពលូលឆក់យកការបូបដែលប្រពន្ធគាត់ក្រវាត់ជាប់នៅនិងចង្កេះមិនបានសម្រចបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសប្តីរលាត់ដៃជើងនិងបែកមុខមួយចហៀងសន្លប់ស្តូកស្តឹងមួយសន្ទុះទើបដឹងខ្លួនឡើងវិញចំណែកប្រពន្ធរងរបួសជើងឆ្វេងម្ខាងដើរមិនរួច។ចំណែកជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុក៍មានក្រុមអ្នកសាព័ត៏មានបានចុះមកដល់កន្លែងកើតហេតុរួចបានជួយហៅម៉ូតូកង់បីដើម្បីជួយដឹកម៉ូតូនិងជនរងគ្រោះយកត្រឡប់ទៅផ្ទះវិញនិងព្យាបាលរបួសដោយខ្លួនឯង៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print