ជនជាតិស្បែកខ្មៅស្រវឹងស្រាវៃសន្តិសុខនឹងស្ត្រីម្នាក់បណ្តាលអោយរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់ជាជនជាតិស្បែកខ្មៅចូលទៅផឹកនៅហាងបាបារាំងមួយកន្លែងនៅផ្លូវ១០៤ពេលស្រវឹងស្រាបែកគំនិតរករឿងនឹងវៃស្ត្រីអ្នកគិតលុយនឹងសន្តិសុខបណ្តាលអោយរងរបួសធ្ងន់បង្កអោយមានការភ្ញាក់ផ្អើល ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍វត្ភភ្នំប៉ុន្តែសមត្ថទកិច្ចមិនទទួលពាក្យបណ្តឹងនោះឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង3នឹង00នាទីទាបភ្លឺឈានចូលថ្ងៃទី19ខែតុលាឆ្នាំ២០១៨​តាមបណ្តោយផ្លូវ១០៤នៅចំណុចហាងបាបារាំងរ៉ូសស្បាណាស្ថិតនៅក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។

ជនរងគ្រោះទី១មានឈ្មោះសុខ កម្សាន្ត ភេទប្រុស អាយុ២៨ឆ្នាំជាសន្តិសុខស្នាក់នៅម្តុំបឹងកក់សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះទី២មានឈ្មោះ ម៉ែន សូនី ភេទស្រី អាយុ២៥ឆ្នាំ មានមុខរបរ អ្នកគិតលុយស្នាក់នៅហាង​បាររ៉ូសស្បាណា ផ្លូវ១០៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុជនជាតិស្បែកខ្មៅខាងលើនេះជាម៉ូយដែលតែងតែចូលមកហាងរបស់គាត់ផឹកសុីជាញឹកញាប់ប៉ុន្តែដល់ម៉ោងកើតហេតុខាងលើនេះជនជាតិស្បែកខ្មៅរូបនោះបានផឹកស្រាស្រវឹងហើយឡូឡានឹងរករឿងនារីក្នុងហើយម្ចាស់ហាងខ្លាចប៉ះពាលដល់ភ្ញៀវដ៏ទៃក៏ហៅសន្តិសុខមកហាមឃាត់ប៉ុន្តែភ្លាមៗនោះដែរ ជនជាតិស្បែកខ្មៅនោះបានចាប់នារីដែលជាអ្នកគិតលុយនោះបោកទៅលើសាឡុងហើយបណ្តាលអោយសន្លប់ ឃើញដូចនោះសន្តិសុខបានចូលទៅឃាត់ស្រាប់តែជនបង្កជនជាតិស្បែកខ្មៅមកវាយសន្តិសុខមួយដៃបណ្តាលអោយបែកចញ្ចើមខាងស្តាំ ។

រីឯនារីគិតលុយវិញសម្លប់អស់មួយភាំងភ្លាមនោះដែរក៏អ្នកនៅក្នុងហាងនាំគ្នាមកចាប់ឃាត់ជនជាតិស្បែកខ្មៅយកទៅប៉ុស្តិ៍វត្តភ្នំដើម្បីដាក់ពាក្យបណ្តឹង ប៉ុន្តែអ្វីដែលធ្វើអោយជនរងគ្រោះខកចិត្តគឺលោកនាយរងប៉ុស្តិ៍វត្តភ្នំដែលទទួលផែនព្រហ្មមិនទទួលពាក្យបណ្តឹងនោះទេ ទង្វើទាំងនេះធ្វើអោយប្រជាជនមិនមានភាពកក់ក្តៅ និងអស់ជំនឿលើសមត្ថកិច្ច។ បន្ទាប់ពីធ្វើអោយជនរងគ្រោះខកចិត្តរួចមកជនរងគ្រោះទាំង២នាក់នាំគ្នាជិះម៉ូតូទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានខណ្ឌដូនពេញទើបទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ នារីគិតលុយជាជនរងគ្រោះគាត់បានបញ្ជាក់ប្រាប់សមត្ថកិច្ចថាជនជាតិស្បែកខ្មៅខាងលើនេះតែងតែរករឿងពេលដែលខ្លួនស្រវឹងស្រាប៉ុន្តែមិនដែលហានវាយគេឯងនោះឡើយ ទើបតែថ្ងៃកើតហេតុនេះទេទើបបង្កបញ្ហាក្នុងហាងដូច្នេះទៅវិញ។

ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងប្តឹងជនជាតិស្បែកខ្មៅដើម្បីអោយសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនិតិវីធីផ្លូវច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print