រថយន្តតូយ៉ូតាព្រូសបើកបុកពីក្រោយម៉ូតូឡាំម៉ាតាបណ្តាលអោយរងការខូចខាតទាំងសងខាងយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់ជាអ្នកបើករថយន្តតាក់សុីម៉ែតពណ៌ក្រហមបើកប្រញាប់ទៅដឹកម៉ូយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូឡាំម៉ាតាពណ៌សបើកឆ្លងផ្លូវធ្វើរថយន្តគាត់បុកចំពីក្រោយបណ្តាលអោយរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង១៥នាទីយប់ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៨តាមបណ្តោយ​ផ្លូវសុរាម្រិតនៅចំណុចនាគបាញ់ទឹកស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។

តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាគេបានឃើញបុរសម្នាក់ជាអ្នក
បើកម៉ូតូឡាំម៉ាតាពណ៌សអត់គ្មានស្លាកលេខបើកបរតាមបណ្តោយផ្លូវសុធារុស្សក្នុងទិសដៅពីត្បូងទៅជើងខណពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះម៉ូតូឡាំម៉ាតានោះគាត់ឆ្លងផ្លូវ ភ្លាមៗនោះដែរក៏ស្រាបតែមានរថយន្តតាក់សុីម៉ែតពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2AV1037បើកបរតាមបណ្តោយផ្លូវសុរាម្រិកក្នុងទិសដៅពីកើតទៅលិចបើកក្នុងល្បឿនយ៉ាងលឿនប្រញាប់ទៅដឹកម៉ូយទើបអត់បានបន្ថយល្បឿនក៏ជ្រុលទៅបុកចំពីក្រោយម៉ូតូឡាំប៉ាតាចំពីក្រោយពេញទំហឹងបណ្តាលអោយរងការខូចខាតខ្ទេចអស់មួយ​ជំហៀងខាងស្តាំចំណែកឯរថយន្តតាក់សុីពណ៌ក្រហមតូយ៉ូតាព្រូសវិញខូចខាតខ្ទេចអស់មួយជំហៀងខាងឆ្វេងផ្នែកខាងមុខភ្លាមៗនោះដែរខាងរថយន្តតាក់សុីចង់អោយសងថ្លៃខូចខាតចំនួន30$​ប៉ុន្តែខាងម៉ូតូកង់បីមិនព្រម និងព្រមព្រៀងគ្នាយកម៉ូតូនឹងរថយន្តជួសជុលរៀងៗខ្លួន។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចតុមុខបានមកដល់ជួយធ្វើការសម្រប់សម្រួលដោយភាគីទាំង​សង​ខាងព្រមយកម៉ូតូនឹងរថយន្តយកទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print