តាមចាប់ជនសង្ស័យជាមុខសញ្ញាណលួចរថយន្តបង្កការភ្ញាក់ផ្អើលទាំយប់

ចែករំលែក៖

ភ្នំពេញ៖សមត្ថកិច្ចខណ្ឌចំការមនសហការគ្នាជាមួយកម្លាំងព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាលួចរថយន្តយ៉ាងសកម្មនៅក្នុងខណ្ឌចំការមនដើម្បីទៅសួរនាំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង២៥នាទីយប់ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៨តាមបណ្តោយផ្លូវ១៩កែងផ្លូវ១៨៤នៅចំណុចក្រោយព្រះបរមរាជវាំងស្ថិតនៅក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ។

តាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា​ មុនពេលកើតហេតុកម្លាំងខណ្ឌចំការមនសហការគ្នាជាមួយកម្លាំងព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការស្រាវជ្រាវតាមរកជនសង្ស័យដែលជាមុខសញ្ញាលួចរថយន្តកាលពីប៉ុន្មានថ្ងៃមុននៅសង្កាត់បឹងកេងកង៣នឹងទួលទំពូង២អស់ប្រហែលជា៣ទៅ៤គ្រឿងជាប់គ្នាជាក់ស្តែងទើបកម្លាំងរបស់ខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណច្បាស់លាស់នៅចំណុចក្រោយព្រះបរមរាជវាំងផ្លូវ១៨៤កែងផ្លូវ១៩ខណៈដែលជនសង្ស័យកំពុងតែអង្គុយផឹកសុីជាមួយមិត្តភ័ក្រយកដើម្បីយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនក្រោយពេលទៅដល់ខណ្ឌរួចសមត្ថកិច្ចក៏បានសួរនាំទៅក៏ជនសង្ស័យខាងលើនោះឃើញថាមិនមានជាប់ពាក់ព័ន្ធរឿងបទល្មើសលួចរថយន្តខាងលើនេះទេ។បន្ទាប់មកសមត្ថកិច្ចបានធ្វើការពិនិត្យទឹកនោមឃើញថាមានសារធាតុញ្ញៀនក្នុងខ្លួន។

ក្រោយពេលកើតហេតុសមត្ថកិច្ចកសាងសំណុំរឿងនិងឃាត់ខ្លួនជនសង្ស័យខាងលើដែលជាប់ពាក់ព័ន្ធរឿងប្រើប្រាស់ថ្នាំញ្ញៀនដើម្បីចាត់ការតាមនិតិវិធីច្បាប់ផងដែរ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print