គណៈរដ្ឋមន្ត្រីថ្មីអេត្យូពីមានស្ត្រីដល់ទៅ៥០ភាគរយ

ចែករំលែក៖

មេដឹកនាំដែលមានគោលនយោបាយ កែទម្រង់ គឺនាយករដ្ឋមន្ត្រី អេត្យូពី( Ethiopia )លោក AbiyAhmedបានសម្រេចជ្រើសរើសមន្ត្រីក្នុងជួររដ្ឋាភិបាលថ្មី ដែល មានសមាជិកតែ ២០នាក់ប៉ុណ្ណោះ ដោយ ក្នុងនោះមានស្ត្រី រហូតដល់ទៅ ៥០ភាគ រយ គឺជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។

គណៈរដ្ឋមន្ត្រីថ្មី របស់នាយករដ្ឋមន្ត្រី Ethiopia Abiy Ahmed បានប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដោយក្នុងនោះ បានកាត់បន្ថយពី២៨រូប មកកនៅសល់តែ ២០រូបប៉ុណ្ណោះ ហើយមានស្ត្រីរហូតដល់ទៅជាងពាក់កណ្តាល ។ កន្លងមក កាល គណរដ្ឋមន្ត្រីដែលមានសមាជិក ២៨នាក់ មានស្ត្រីតែ៥នាក់ប៉ុណ្ណោះ ។

ក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីថ្មីដែលជាស្ត្រីនោះ មានលោកស្រី Aisha Mohammed ក្លាយជារដ្ឋមន្ត្រីការពារជាតិ ដំបូងបំផុតរបស់ប្រទេសនេះ ។ ក្រៅពីនេះ នៅមានក្រសួង សំខាន់ៗជាច្រើនទៀត ដែលស្ត្រីគ្រប់គ្រង ក្នុងនោះមានទាំង ក្រសួង ផែនការនិងការអភិវឌ្ឍផងដែរ។

ការសម្រេច ផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីថ្មីកើតឡើងក្នុងពេលដែលមានការកែទម្រង់ ប្រព័ន្ធសេដ្ឋកិច្ចជាតិស៊ីជម្រៅ ចាប់តាំងពីលោកAbiyអាយុ៤២ឆ្នាំឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីខែមេសាកន្លង មក ។

នាយករដ្ឋមន្ត្រីបានបកស្រាយពីការតែងតាំងស្ត្រី៥០ភាគរយនៅក្នុងជួររដ្ឋាភិបាលថ្មីថាតួនាទីរបស់ស្ត្រី ក្នុងពេលដែលប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិគឺជារឿងដ៏ សំខាន់បំផុតក្នុងការ រក្សាសន្តិសុខស្ថិរភាព ជួយឲ្យប្រទេសជាតិឆ្ពោះទៅមុខ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print