អារ៉ាប៊ីសាអ៊ូឌីតផ្តល់ប្រាក់១០០លានដុល្លារដល់អាមេរិកក្នុងពេលមានរឿងតានតឹងក្រោយបាត់ខ្លួនអ្នកសារព័ត៌មាន

ចែករំលែក៖

អារ៉ាប៊ីសាអ៊ូឌីតបានបញ្ជូនប្រាក់១០០លានដុល្លារឲ្យទៅអាមេរិក ក្នុងពេលដែលស្ថានភាពទំនាក់ទំនងរវាងប្រទេសនេះ នឹងអាមេរិកប្រឈមមុខតានតឹងដាក់គ្នា ពាក់ព័ន្ធនឹងអ្នកសារព័ត៌មានបាត់ខ្លួននៅ ក្នុងប្រទេសទួរគី ក្រោយពេលចូលទៅកាន់ ស្ថានទូត ដើម្បីធ្វើលិខិតអាពាហ៍ពិពាហ៍។

ការផ្តល់ប្រាក់ឲ្យអាមេរិកនាពេលនេះ ធ្វើឲ្យមានពាក្យចចាមអារ៉ាមថាជាការបញ្ចប់ រឿងរ៉ាវពាក់ព័ន្ធអ្នកសារព័ត៌មានខាងលើ។

ប៉ុន្តែសារព័ត៌មានញូវយ៉កថាម បាន ផ្សាយថា ទឹកប្រាក់ខាងលើបានបញ្ជូនចូលក្នុងធនាគារអាមេរិក ដើម្បីចំណាយទៅលើការរក្សាសន្តិសុខស្ថិរភាពនៅតំបន់ដែល រំដោះបានចេញពីក្រុមភេរវកម្ម នៅក្នុង ប្រទេសស៊ីរី។ ទឹកប្រាក់ទាំងនោះគឺជាការសន្យារបស់ទីក្រុងរីយាដ តាំងពីមុនមក មិនមែនទើបតែកើតឡើងក្រោយអ្នកសារព័ត៌មានបាត់ខ្លួននោះឡើយ។

ពាក់ព័ន្ធនឹងករណីអ្នកសារព័ត៌មាន បាត់ខ្លួននៅពេលនេះដែរ សហរដ្ឋអាមេរិកបានស្នើសុំឲ្យប្រទេសទួរគីផ្តល់ខ្សែអាត់ សំឡេងដែលពួកគេបាននិយាយ ដើម្បី ផ្តល់ព័ស្តុតាងជាក់លាក់ថា អ្នកកាសែត បាត់ខ្លួន ចាម៉ាល់ ខាហ្សូកជី ត្រូវបានគេ សម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតប្រចាំនៅទីក្រុងអុីស្តង់ប៊ុល។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថា “យើងបានស្នើសុំមើលវា បើសិនជាពួកគេមានពិតមែន”។

គួរឲ្យដឹងថា លោក ខាហ្សកជី បាន បាត់ខ្លួនចាប់តាំងពីបានចូលទៅក្នុងអគារស្ថានកុងស៊ុល កាលពីថ្ងៃទី២ ខែតុលាកន្លងទៅប៉ុន្តែអារ៉ាប៊ីសាអ៊ូឌីត បានច្រានចោល ចំពោះការសម្លាប់រូបគាត់។

លោក ត្រាំ បានច្រានចោលដូចគ្នាថា លោកមិនបានព្យាយាមបិទបាំងអារ៉ាប៊ី សាអ៊ូឌីតនោះទេ។

ខណៈនោះដែរ កាសែត Washington Post បានចុះផ្សាយអត្ថបទចុងក្រោយគេដែលលោក ខាហ្សូកជី បានសរសេរមុន ការបាត់ខ្លួនរបស់លោក ស្តីពីសារសំខាន់នៃសិទ្ធិសេរីភាពសារព័ត៌មាននៅតំបន់ មជ្ឈិមបូព៌ា៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print