ឆ្លងក្បាលអាគុយបណ្តាលឲ្យឆេះរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ខេត្តកំពត ៖ រថយន្តដឹកសាំងមួយគ្រឿងបានឆ្លងក្បាលអាគុយ និងតក់សាំងត្រូវពីលេីបណ្តាលភ្លេីងឆាបឆេះយ៉ាងសន្ធួសន្ធៅហេតុការណ៍នេះបានកេីតឡេីងនៅចណុចផ្លូវក្រាលគ្រួសក្រហមមួយខ្សែរស្ថិតនៅឃុំដងទង់ស្រុកដងទង់ខេត្តកំពត។

យោងតាមការរៀបរាប់របស់ប្រជាពលដែលបានឃេីញហេតុការណ៍នេះបានប្រាបអ្នកសារព័ត៍មានអោយដឹងថាមុនដំបូងឃេីញឡានបេីកជាធម្មតាបន្តិចក្រោយមកក៍ឃេីញអណ្តាតភ្លេីងឆេះហុយផ្សែងខ្មៅពេញមេឃឃេីញដូចច្នេះប្រជាពលរដ្ធដែលនៅកន្លែងកេីតហេតុព្យាយាមជួយទាញបុរសជាតាកុងឡានដែលឆាបឆេះនោះចេញពីកន្លែងកេីតហេតុតែផ្ទុយទៅវិញបុរសជាតៃកុងឡានក៍ព្យាយាមរតចូលឡានដែលកំពុងឆាបឆេះហេីយនិយាយថាលែងខ្ញុំអោយខ្ញុំស្លាប់ទៅទោះជារស់គ្មានលុយសងថៅកែដែរហេីយអាចនិងជាប់គុកទៀត

ឮតៃកុងឡាននិយាយដូច្នេះអ្នកដែលនៅកន្លែងកេីតហេតុមួយចំនួនបាអួលដេីមករនិងព្យាយាមជួយដឹកទៅមន្ទីរពេទ្យឯកជនមួយនៅស្រុកដង់ទង់ចំណែកឯរថយន្តកូរេដែលមានស្លាកលេខ2A កណ្តាល 01 92ត្រូវបានភ្លេីងឆាប​ឆេះខូខខាតទាំងស្រុងហេតុការណ៍នេះដែរបានកេីតឡេីងនៅល្ងាចម៉ោង០៥:៣០នាទីត្រូវនិងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ បុរសជាតៃកុងឡានមានឈ្មោះ ឃុន វាសនាភេទប្រុស អាយុ១៧ឆ្នាំ រងរបួសធ្ងន់បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print