ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់អំពីស្ថានភាពអាកាសធាតុថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ ៖
ក.វាលទំនាបៈសីតុណ្ហ ភាពអប្បបរមាពី24 – 260C និងអតិបរមាពី32 - 340C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសឦសានមានល្បឿនពី2 – 4m/s នឹងអាចមានភ្លៀង ផ្គរ នៅផ្នែកខ្លះនៃរាជធានីភ្នំពេញ ខេត្តកណ្តាល ឧត្តមានជ័យ កំពង់ស្ពឺ កំពង់ធំ តាកែវ ប៉ៃលិន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រៃវែង និងខេត្តស្វាយរៀង ។
ខ.ខ្ពង់រាបៈសីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី33 – 350C ផ្ទៃមេឃមានពពពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសឦសានមានល្បឿនពី2 - 4m/s នឹងអាចមានភ្លៀង ផ្គរ នៅផ្នែកខ្លះ នៃខេត្តកំពង់ចាម មណ្ឌលគិរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំនិងខេត្តក្រចេះ។
គ.មាត់សមុទ្រៈសីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី32- 340C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសអគ្នេយ៍ មានល្បឿនពី2 – 4m/s នឹងអាចមានភ្លៀង ផ្គរ នៅផ្នែកខ្លះនៃខេត្តកែប កំពត កោះកុង និងខេត្តព្រះសីហនុ រលកសមុទ្រអាចមានកំពស់ពី 0.10m - 0.50m ។
ព្យាករណ៍អាកាសធាតុថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០១៨ ៕