ខេត្តកំពង់ស្ពឺ ៖ កម្មការិនីរោងចក្រប្រមាណជិត១០០នាក់ ខណៈកំពុងបម្រើការងារក្នុងរោងចក្រផលិតស្បែកជើង មួយកន្លែង ស្រាប់តែមានអាការៈទន់ដៃទន់ជើង និង ងងឹតមុខ ថប់ដង្ហើម ដួល ។ ករណីនេះត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ប្រញាប់ចអន្តរាគមន៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក និងខ្លះទៀតទៅគ្លីនិកឯកជនក្នុងនោះមានកម្មការិនីម្នាក់ មានអាការធ្ងន់ធ្ងរ ។
ហេតុការណ៍នេះ បានកើតឡើងនៅរោងចក្រផលិតស្បែកជើងយីហោ វីងស្តារស៊ូរ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិអង្គសុុគន្ឋា ឃុំមហាឫស្សី ស្រុកគងពិសី ។
យោងតាមប្រភពព៌តមាន ពីអាជ្ញាធរមូលដ្ឋាន បានប្រាប់មូលហេតុដែលឲ្យមានកម្មការនីរោងចក្រ ងងឹតមុខច្រើនថារោងចក្រខាងលើនេះ មានកម្មករបម្រើការងារប្រមាណ១មុឺននាក់ ហើយដល់ម៉ោងធ្វើការ ពួកគេបានចូលធ្វើការតាមធម្មតា។ស្រាប់តែដល់ម៉ោងកើតហេតុ មានកម្មការិនីថ្មីម្នាក់ ឈ្មោះយ៉េង សុីឌីម អាយុ៣៤ឆ្នាំ អត្តលេខ Q២០១៨៩០៥៧០ ធ្វើការនៅក្រុមH8 ដែលគេមានជំនឿថា គាត់ត្រូវព្រលឹងខ្មោចចូលសន្ឋឹត បានស្រែកឮខ្លាំងៗ បណ្តាលឲ្យកម្មការិនីដទៃទៀត ដែលកំពុងធ្វើការក្បែរគ្នា មានអាការៈភិតភ័យ ក៏ស្ទុះរត់ចេញមកក្រៅ បណ្តាលឲ្យមានអ្នកខ្លះងងឹតមុខ ខ្លះដួលរដូករណែល។
ប្រភពដដែលបន្តថា ដោយមានកម្មការិនី ដួលសន្លប់ សន្តិសុខបានជួយសង្រ្គោះបឋមរួចទាក់ទងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ឲ្យចអន្តរាគមន៍បញ្ជូនពួកគាត់មកមន្ទីរពេទ្យបង្អែកស្រុក និងគ្លីនិកឯកជនជាបន្តបន្ទាប់ ហើយអ្នកខ្លះត្រូវជាសាច់ញាតិ ក៏ជួយគ្រាហ៍ជនរងគ្រោះមកមន្ទីរពេទ្យ ដោយមានអាការៈហេវហត់ ក៏សសម្រាកព្យាបាលដែរ ទើបចំនួននេះ កើនឡើងច្រើន តែមិនធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតកម្មការិនីណាម្នាក់ឡើយ។
ប្រភពព័ត៌មានពីតំណាងរោងចក្រខាងលើបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍កម្មការិនី ដួលសន្លប់ក្នុងរោងចក្របែបនេះ ថៅកែរោងចក្រ បានអនុញ្ញាតឲ្យកម្មករទងអស់ ឈប់សម្រាក១ថ្ងៃ មិនមានការពិន័យទេ។ចំណែកអ្នកជំងឺ បើមិនទាន់ធូរស្រាល អាចអនុញ្ញាតបន្ថែមតាមជាក់ស្តែង។
លោក ចឹក បូរុិន្ត ប្រធានមន្តូរការងារខេត្តបានបញ្ជាក់ប្រាប់ថា ករណីនេះមិនមែនជារឿងពុលនោះួេគឺផ្តើមចេញពីរឿងកម្មការិនីម្នាក់ប្រកាច់ហលយភ័យតៗគ្នាទើបមានហេតុការណ៍បែបនេះ។លោកប្រធានបន្តថាកម្្្្មកសរុុបបនៃរិងចក្រវីស្តាស៑ូនេះមានចំនួន១០០០០ នាក់ហលយអ្នកដែលភ័យសន្កប់មានចំនួន១០០នាក់ពេលនេះអ្នកខ្លះបានធូស្បើយខ្លះៗហើយ៕ សេនាស័ក្តិ