លោកស្រីម៉ែន សំអន៖ អតីតៈកងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្ដែងការរំភើប ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស នៅកម្ពុជា 

ចែករំលែក៖

ភ្នំពេញ៖  លោក ឧត្តមសេនីយ៍ទោ ង្វៀន គួកធឿក ប្រធានប្រតិភូសាខាសមាគមមិត្តភាព ​យោធភូមិ​ភាគ​និរតីវៀតណាម ប្រចាំរដ្ឋធានីហាណូយ បានជំរាបជូន លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច កាលពីព្រឹកថ្ងៃ​សុក្រ​១០កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនិង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ថា៖ រូប លោក ផ្ទាល់ និងប្រតិភូអមដំណើរទាំងអស់ មានសេចក្តីរំភើប​ឥតគណនា​បន្ទាប់ពីបានមកដល់​​ប្រ​ទេស​​កម្ពុជា និងបានឃើញការរីកចំរើន មិនអាចនឹកមិនស្មាន ដល់ បើ​ប្រៀប​​ធៀប​​ទៅនឹង​អតីត​កាល កាល​ពី៤០ឆ្នាំមុន។

លោក ជាសាក្សីរស់មួយរូប ដែល​បាន​ចូលរួ​ម​​ក្នុង​ជួរ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពីរបបប៉ុលពត រហូត​ទទួល​បានជោគជ័យ នាថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ។

​ការលើកឡើងរបស់លោក ឧត្តមសេនីយ៍ទោ ង្វៀន គួក​​ធឿក នាពេលនេះ បានធ្វើឡើង​គ្រា​ដែល​ប្រតិភូនេះ បានមកបំទស្សនកិច្ចនៅកម្ពុជា ហើយត្រូវបាន​លោក​​​ស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង មុនពេលដែល​ប្រ​តិភូបន្តដំ ណើរ​ទៅ​បំពេញ​ទស្សនកិច្ចនៅខេត្តសៀមរាប ។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់​ប្រតិភូ​​នាពេលនេះ បន្ទាប់ពីប្រជាជនកម្ពុជា ទើបតែបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌថ្មីៗនេះ ពិសេស​រដ្ឋ​សភា និងរាជរដ្ឋាភិបាលនីតិកាលទី៦ កំពុងដំ​ណើរ​​ការយ៉ាងល្អ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខជាតិ តាមរយៈនៃការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានរំលឹកអំពីចំណងមិត្តភាព រវាងប្រជាជន និងប្រទេស​ទាំង​ពីរ ដែលមានជាប្រវត្តិសាស្ត្រជាយូរលុងណាស់មកហើយ ក្នុងឋានៈជាអ្នកជិតខាងល្អ ធ្លាប់បានតស៊ូប្រ​ឆាំង​សត្រូវរួម និងបានសហការជួយគ្នាទៅវិញទៅមក ទាំង​សន្តិ​​សុខ ទាំងការពង្រីកសក្តានុ​ពល​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម ក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌឯកជន ​ពិសេសយើងចាំមិនភ្លេចទេ ដែលកង​ទ័ព​ប្រ​ជា​ជន​វៀតណាមបានស្ម័គ្រចិត្តជួយរំដោះ​ប្រ​ជា​​ជនកម្ពុជា ឲ្យ​រួចាកផុតពីរបបកម្ពុជា​ប្រជាធិបតេយ្យ​ប្រ​ល័យ​ពូជសាសន៍ប៉ុលពត ។

​លោក ង្វៀន គួកធឿក បានថ្លែងអំណរគុណលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែល​បាន​អនុញ្ញាតឲ្យប្រតិភូចូលជួបសំដែងការគួរសម ព្រមទាំងបានបង្ហាញ​ពីវឌ្ឍនភាព​​របស់​កម្ពុជានា​ពេល​បច្ចុប្បន្ន ដែលអាចវាយតំលៃបាន ថា៖ កម្ពុជាពិតជា ​ព្រះរា​ជា​ណា​ចក្រ​អច្ឆិរយៈ ដែលខុសគ្នាដាច់​ស្រឡះ​កាល​ពី​៤០ឆ្នាំ​កន្លងទៅ ព្រោះពីមុនជា​ទី​វាល​​ពិ​ឃាត និង​ហេដ្ឋា​រចនាសម្ព័ន្ធនានា​​​ស្ថិត​នៅ​ក្នុង​ចំណុចសូន្យ ឥឡូវបានក្លាយជាកន្លែងអភិវឌ្ឍន៍ឥតឈប់ឈរ ជីវភាពប្រជាជនសម្បូរធូរធារ និងបាន​ក្លាយ​ជាប្រ​ទេស​ជាតិមួយ​ស្មើ​មុខ​ស្មើមាត់​ជាមួយ​បណ្តា​ប្រទេសអភិវឌ្ឍន៍ផងដែរ ។

ជាការឆ្លើយតប ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  លោកស្រី ម៉ែន សំអន បានពាំនាំការសួរសុខទុក្ខ ពីសម្តេចតេជោ ផ្ញើជូនប្រតិភូទាំងអស់ប្រកបដោយការនឹករលឹក និងសូម​ឲ្យ​កង​ទ័ព និងប្រជាជន នៃប្រទេសទាំងពីរ បន្តកិច្ចសហការគ្នាឲ្យកាន់រឹងមាំថែមទៀត ក្នុងន័យបម្រើឲ្យ​ផល​​ប្រយោជន៍រួម ដើម្បីជ្រោងទង់កសាងជាតិឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ស្មើភាពគ្នាជាមួយប្រទេស​ក្នុង​តំបន់ និងនៅលើពិភពលោក ហើយក៏សុំឲ្យដំណើទេស​ចរណ៍ទៅកាន់ខេត្តសៀមរាប និងទៅកាន់តំ បន់ផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា របស់ប្រតិភូ ទទួលបានជោគជ័យ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print