ភ្នំពេញ ៖ រថយន្តសង្រ្គោះមួយគ្រឿងរបស់គ្លូ និក អុំ សារ៉ន បើកបញ្ច្រាសទិសដៅចរាចរណ៍ បោះពួយលឿនជ្រុលទៅបុករថយន្ត ជនជាតិចិន កំពុងបើកឆ្លងផ្លូវ បណ្តាលអោយងការខូចខាតទាំងសងខាង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេ លាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ តាមផ្លូវសហព័ន្ធរុស្សី មុខសណ្ឋាគារ យូ អេង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោ យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្ កម៉ាកសាំយ៉ុង ពណ៌ស កែច្នៃធ្វើជារថយន្ត ដឹកអ្នកជម្ងឺ របស់គ្លីនិក អុំ សារ៉ន នៅទីរួមខេត្តកំពង់ស្ពឺ បើកបើកល្បឿនលឿន តាមបណ្តោយ្លូវមហាវិថីសហព័ន្ធរ៉ុ ស្សីបញ្ច្រាសទិសដៅចរាចរណ៍ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុកក្បាលរថយន្ត កូរ៉ូឡា ពណ៌ខ្មៅ បើកបរដោយជនជាតិចិន កំពុងឆ្លងផ្លូវពីជើងទៅត្បូងបំ ណងបត់ឆ្ពោះទៅកើត បណ្តាលឲ្យរងខូចខាតខ្ទេចសងខាង រថយន្តកូរ៉ូឡាដាច់កាឡេ ។
រថយន្តខាងលើក្រោយបង្កគ្រោះថ្នា ក់ សមត្ថកិច្ចចុះទៅអន្តរាគមន៍ យករថយន្តទាំង២គ្រឿងអៀបកៀនខាង ដើម្បីឲ្យនិយាយសម្របសម្រួលគ្នា ជាលទ្ធផល ភាគីរថយន្តបង្ក គ្លីនិក អុំ សារ៉ន ជួយចេញសង១០០ដុល្លា ថ្លៃខូចខាតភាគីម្ខាងទៀត ដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ