ខេត្តស្វាយរៀងះនៅព្រឹកថ្ងៃសុក្រ ១០កើត អស្សុជ ឆ្នាំច សំរឹទ្ធិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នេះ គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរាយបានរៀបចំពិធីផ្តល់ស្រូ វពូជនៃប្រព័ន្ធស្បៀងបំរុងកម្ពុ ជា ជូនដល់កសិករដែលមានផលប៉ះពាល់ដោ យគ្រោះ មហន្តរាយ(រាំងស្ងួត) សម្រាប់ស្តាឡើងវិញ ក្នុងឃុំស្វាយយា ខេត្តស្វាយរៀងមកពី៧ភូមិក្នុងឃុំ ស្មើនឹង១៧៧គ្រួសារ សរុបពូជស្រូវចំនួន៨.៨៥០ គីឡូក្រាម ក្រោមអធិបតីភាពលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមា ញ់ និងនេសាទ ខេត្តស្វាយរៀង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ហែម សារិទ្ធ អភិបាលរងស្រុក ស្វាយជ្រំ តំណាងលោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុក លោកប្រការិយាល័យកសិកម្មស្រុក សមាជិកគណកម្មការគ្រោះមហន្តរាយខេ ត្ត លោកមេឃុំស្វាយយា លោក លោកស្រី ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋចូលរួមសរុបប្រមា ណ២០០នាក់។
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឲ្យដឹងថា ពូជស្រូវ ដែលបានចែកជូនប្រជាកសិករនៅ ព្រឹកនេះជាប្រភេទពូជស្រូវឈ្មោះ ថា ខា១៥ លោកបន្តថាក្រោយពីបងប្អូនទទួលបា នពូជស្រូវទាំងនេះហើយ សូមប្រជាកសិករទាំងអស់យកទៅដាំដុះ អោយត្រូវគោលដៅ ក្នុងរយះពេល១ខែម្តងក្រុមការងា ររបស់មន្ទីរនិងចុះទៅពិនិត្យអំពី ការដាំដុះនៃស្រូវពូជទាំងនេះរបស់ បងប្អូនថាបានដាំឬអត់។ ម្យ៉ាងទៀតប្រសិនបើមានករណីស្រូ វលូតលាស់មិនល្អ ឬមានរោគសញ្ញាផ្សេងៗសូមបងប្អូនធ្ វើការរាយការណ៍មកការិយាល័យកសិកម្ មស្រុកដើម្បីចាត់មន្ត្រីជំនាញចុះ មកពិនិត្យនឹងរកវិធានការទប់ស្កា ត់៕ យឹម សុថាន