រាយខ្សែភ្លើងបូមទឹកត្រពាំងក្បែររោងចក្រ កាន់ចំមុខតំណឆក់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្មករជនជាតិចិនម្នាក់ បានរាយខ្សែភ្លើង និងម៉ូទ័រ បូមទឹកចេញពីត្រពាំង១កន្លែងជាប់រោងចក្រ ស្រាប់តែកាន់ប៉ះចំខ្សែភ្លើងមានមុខតំណ បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ មិនអាចជួយសង្រ្គោះជីវិតបានឡើយ ។ ហេតុការណ៍ខ្សែភ្លើងឆក់មនុស្សស្លាប់នេះ បានកើតឡើងនៅម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិសាយ៉ាវ ឃុំព្រះ និព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះឈ្មោះ លី ជីមីង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ជាកម្មករសំណង់បម្រើការងារនៅរោងចក្រដែក យីហោហៃ សេង មានទីតាំងនៅភូមិកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីកម្មករ បម្រើការងារក្នុងរោងចក្រជាមួយជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ មេការរោងចក្រ បានប្រើជនរងគ្រោះ ឲ្យរាយខ្សែភ្លើងប្រវែង៥០ម៉ែត្រ ចេញពីរោងចក្រ ដើម្បីដោយម៉ូទ័របូមទឹកចេញពីប្រឡាយក្បែររោងចក្រនោះ ប្រើប្រាស់ ស្រាប់តែចៃដន្យអាក្រក់ ខ្សែភ្លើងនោះ មានមុខតំណ បណ្តាលឲ្យឆក់ជនរងគ្រោះ ស្លាប់ភ្លាមៗ មិនអាចជួយសង្រ្គោះបានឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះពិនិត្យទីតាំងកើតហេតុ ដោយពិនិត្យឃើញខ្សែភ្លើងដែលជនរងគ្រោះ បានបន្លាយបូមទឹកនោះ ពិតជាមានមុខតំណស្រាត ទើបបណ្តាលឲ្យឆក់មនុស្សស្លាប់ មិនជាប់សង្ស័យករណីឃាតកម្មទេ ហើយបន្ទុកទទួលខុសត្រូវជាមួយក្រុមគ្រួសារជនរងគ្រោះ ជាបន្ទុកថៅកែរោងចក្រ ៕ សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print