ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលសហគមន៍អឺរ៉ុបបានអនុម័តទៅលើរុស្ស៊ីរយៈ ពេលកន្លងមកនោះបានធ្វើឲ្យអឺរ៉ុបត្រូវ ខាតបង់រហូតដល់ទៅ១០០ពាន់លានអឺរ៉ូ ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅប្រទេសបែលហ្ស៊ិក នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Medvedev បានបញ្ជាក់ថា វិធី សាស្ត្រដាក់ទណ្ឌកម្ម ធ្វើឲ្យការអភិវឌ្ឍយឺតយ៉ាវទាំងអឺរ៉ុប និងរុស្ស៊ី និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីត្រូវបានរាំងស្ទះ។
នាយករដ្ឋមន្ត្រីរុស្ស៊ីបានបញ្ជាក់ទៀតថា ការខាតបង់សរុបរបស់អឺរ៉ុប ដោយសារតែការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី គិតជាទឹក ប្រាក់ជាង ១០០ពាន់លានអឺរ៉ូ ។ ដូច្នេះការលុបទណ្ឌកម្មនឹងនាំមកនូវផលប្រយោជន៍ទាំងសងខាងក៏ដូចជាបង្កើនបរិយាកាសសេដ្ឋកិច្ច អឺរ៉ុប រុស្ស៊ីកាន់តែប្រសើរ។
ទន្ទឹមនឹងនោះនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Medvedev បានបញ្ជាក់ពីសារសំខាន់នៃការបង្កើតបណ្តាញទំនាក់ទំនងដោះ ស្រាយវិវាទនាពេលបច្ចុប្បន្ន ។
ក្រោយពេលមានវិបត្តិនៅប្រទេសអ៊ុយក្រែន រហូតដល់ដល់ពលរដ្ឋ តំបន់គ្រីមៀ បោះឆ្នោត ប្រជាមតិចូលទៅកាន់រុស្ស៊ី វិញនៅឆ្នាំ២០១៤ អឺរ៉ុបបានអនុម័តដាក់ ទណ្ឌកម្មទៅលើរុស្ស៊ី ហើយទណ្ឌកម្មនោះ នឹងអូសបន្លាយ រហូតដល់ចុងខែមករា ឆ្នាំ២០១៩ ៕ ម៉េវ សាធី