យានស្រាវជ្រាវភពព្រះពុធរបស់ អឺរ៉ុបនិងជប៉ុនបង្ហោះដោយជោគជ័យ

ចែករំលែក៖

យានស្រាវជ្រាវ Bepi Colombo ដែល ផលិតឡើងដោយបច្ចេកវិទ្យាអឺរ៉ុប និង ជប៉ុន បានបង្ហោះទៅកាន់តារាវិថីផែនដីនឹងបន្តទៅកាន់ភពព្រះពុធនៅក្នុងឆ្នាំ២០២៥ ។

តាមសារព័ត៌មាន Sputnik នៅព្រឹក ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨ បាន ផ្សាយថា យានអវកាសប៊េពី​កូឡុំបូ (BepiColombo) ដែលជាបេសកកម្មរួមគ្នាលើក ដំបូង រវាងទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារជប៉ុន JAXA ដើម្បីឆ្ពោះទៅ កាន់ភពព្រះពុធ (Mercury) នោះ ទីបំផុតត្រូវបានបញ្ជូនឡើងទៅកាន់ទីអវកាសដោយជោគជ័យហើយ ។

យានអវកាសខាងលើនេះ ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋានរបស់អឺរ៉ុប ក្នុង សហគមន៍ គួរួ (Kourou) នៅតំបន់រដ្ឋ បាលបារាំង (French Guiana) ដែលស្ថិតនៅខាងភាគជើងនៃទ្វីបអាមេរិកខាងត្បូងនាវេលាព្រឹកថ្ងៃសៅរ៍នេះ។ បេសកកម្ម នេះមានផ្កាយរណប ០២គ្រឿង ដែលនឹងជួយគ្នាធ្វើការវាស់វែងទៅលើបរិស្ថានរបស់​ភពពុធព្រះក្នុងពេលព្រមគ្នាតែម្តង។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រយាន Bepi Colombo ត្រូវគេរំពឹងថា នឹងទៅដល់ភព ព្រះពុធនៅចុងឆ្នាំ២០២៥ ហើយនឹងត្រូវធ្វើប្រតិបត្តិការនៅគន្លងរបស់ Mercury សម្រាប់រយៈពេលយ៉ាងហោចណាស់ក៏១២ខែដែរ ខណៈដែលភពព្រះពុធមានចម្ងាយ៥៨លានគីឡូម៉ែត្រពីព្រះអាទិត្យ និង បច្ចុប្បន្នវាមានចម្ងាយ៧៧លានគីឡូម៉ែត្រ ពីផែនដី។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានបញ្ជូនយានស្រាវជ្រាវចំនួន២គ្រឿង ទៅកាន់ភពព្រះពុធ (Mercury)​។ មួយ គ្រឿងដំបូងឈ្មោះ Mariner 10 បានធ្វើការ ហោះឆ្វែលជាដដែលៗចំនួនប៉ុន្មានលើក កាលពីទសវត្សរ៍​ទី៧០។ យានបន្ទាប់ទី២ កាលពីប៉ុន្មានឆ្នាំមុន បានឈានដល់ទីបញ្ចប់នៃការបំពេញបេសកកម្មរបស់វា ហើយ ទម្លាក់ខ្លួនកម្ទេចចោល នៅលើផ្ទៃរបស់ភពព្រះពុធដូចទៅនឹងអ្វីដែលយាន Cassini នៅភពព្រះសៅរ៍ (Saturn) បានធ្វើដែរ ដោយវាមានឈ្មោះថា បេសកកម្ម MESSENGER ៕ ម៉េវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print