ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីការអំពាវនាវតាម រយៈបុគ្គលិកាសែត និងគេហទំព័រនគរវត្តនិងក្រុមអ្នកសារព័ត៏មានរួមជាមួយកម្លាំងនគរបាលបាននាំ យកថវិការសប្បុរសជនរួមគ្នាកសាងជំរកជូនកាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះនៅ ក្នុងភូមិថ្មីឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ស្រី្តខាងលើមានឈ្មោះថែប យីនអាយុ៤៥ឆ្នាំរស់នៅភូមិខាងលើ មានកូនបន្ទុក៤នាក់ស្រី២នាក់ ប្រុស២នាក់។
ស្រីខាងលើរៀបរាប់ថាការរស់នៅក្រោមដើមឈើដោយយកតង់ចង់ធ្វើជាជំរកនោះមានរយះពេលជា២ឆ្នាំមកហើយ បន្ទាប់ពីប្ដីមានជម្ងឺស្លាប់ចោល ។ចំណែកអ្នកស្រុកបានបញ្ជាក់ថា:ស្រី្តខាងលើនោះមានពេលខ្លះរស់តាមរយះអ្នកស្រុកផងនិងរសតាមរយ:ព្រះសង្ឃគង់នៅវត្តទំនប់ដាច់ផង យកមកហួប ចំណែកកូនប្រុស ស្រីស្រី្តរួបនោះក៏មិនបានសឹក្សាគ្រប់គ្រាន់ដោយកត្តាជីវភាពប្រចាំថ្ងៃ។
ពួកគាត់បន្ថែមថាដោយឃើញមានការជួយជ្រោមជ្រែងពីសប្បុរសជនតាមរយះអ្នកសារព័ត៏មាននិងកម្លាំងនគរបាលស្រុកអូជ្រៅពួកគាត់ចិត្តរំភើបជំនួសស្រ្តីទុរគតរួបនោះព្រោះថាទឹកចិត្តនៃការចែករំលែកលើជនទីទាល់ក្រចំពោះបងប្អូនសប្បុរសជនធំធេងគ្មានអ្វីប្រៀបបាននោះទេ។
សូមបញ្ជាក់ថា ផ្ទះស្រ្តីមេម៉ាយខាងលើនោះត្រូវសាងស់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះដោយមានការចូលរួមពីរកម្លាំងស្នងការខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងដោយលោកអាត ខែមស្នងការខេត្តបន្ទាយមានជ័យជាមួយក្រុមអ្នកសារព័ត៏មានល្រុងប៉ោយប៉ែត ៕ វណ្ណា