បុរសម្នាក់បើករថយន្តFUSOធុនធំដឹកទំនិញជ្រុលឡើងលើសួនចែកទ្រូងផ្លូវផុងជាប់ទៅមុខលេងរួច  រីឯម្ចាស់ដេកលក់ធ្វើប្រងើយ

ចែករំលែក៖

       ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងបានបើករថយន្តដឹកទំនិញធុនធំមួយគ្រឿងឡើងលើសួនច្បារចែកទ្រូងផ្លូវផុងជាប់ទៅលេងរួច ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣-៣០នាទីទៀបភ្លឺថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខស្របៀរកម្ពុជា តាមបណ្តោយផ្លូវ២១៧  ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេយុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកFUSOបិតស្លាកឡូហ្គោលនៅខាងមុខ(KP) ក្នុងចំណុះ១០តោន ក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខចង្កូតស្តាំPSHN-0463 បានដឹកទំនិញពេញរថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំដៃឡើងទៅលើសួនច្បារចែកទ្រូងផ្លូវផុងជាប់ទៅមុខលេងរួចនិងបណ្តាលឲ្យខូចខាតស្មៅនៅលើសួនអស់ជាច្រើនម៉ែត្រនិងប្រះខឿនអស់ជាច្រើនកំណាត់ផងដែរ រីឯម្ចាស់រថយន្តមិនបានរត់ទៅណានោះទេ ដោយបានដេកលង់លក់នៅក្នុងរថយន្តយ៉ាងរំភើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print