រថយន្តឡិចស៊ីសបុកម៉ូតូឌូកបណ្តាលអោយរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះកំពុងជិះម៉ូតូហើយត្រូវរថយន្តឡិចស៊ីស350បើកបុកកាលពីវេលាម៉ោង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២២​ ខែតុលា​ឆ្នាំ២០១៨​ នៅចំណុចមុខទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភា​ តាមបណ្តោយផ្លូវរដ្ឋសភា​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំកាមន។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌូក​ ពណ៍លឿងលាយខ្មៅ​ ពាក់ស្លាក់លេខភ្នំពេញ1CU 6135 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវរដ្ឋសភា​ ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស​ 350​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AL 1117 បើកបរដោយនារីរូបស្រស់ម្នាក់ធ្វើដំណើរបញ្រ្ចាសទិសគ្នាហើយបានបុកម៉ូតូបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរងចាំដោះស្រាយពេលក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print