រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូពីក្រោយបណ្តាលអោយបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ​៖បុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាចអាធម័ខណះកំពុងជិះម៉ូតូម្នាក់ឯងហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកមកបុកពីក្រោយហើយគេចខ្លួនបាត់។
ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២២​ខែតុលា​ឆ្នាំ២០១៨​នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី​ស្ថិតក្នុងភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។
តាមសាក្សីនៅកន្លែងកើតហេតុបា​នឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម​ សង់​ ស៊េរីឆ្នាំ២០០៨​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខកណ្តាល​ 1K 9708 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុក៏មានរថយន្តមិនចាំម៉ាកមួយគ្រឿងធ្វើដំណើរមកពីក្រោយហើយបុកបណ្តាលអោយអូសជាច្រើនម៉ែត្រធ្វើអោយអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយកសពទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print