កាន់តែប្លែកខ្លាំង យូរី ចេញបទញាក់កន្ត្រាក់អារម្មណ៍”ស្វាបាប៊ូ”

ចែករំលែក៖

ភ្នំពេញ៖ ត្រៀមចេញប្រយុទ្ធរដូវកាលកើបលុយ តារាចម្រៀងតូចច្រឡឹកគួរឲ្យខ្នាញ់ កញ្ញា យូរី បានបញ្ចេញបទញាក់កន្ត្រាក់អារម្មណ៍ថ្មីបន្ថែមទៀតជាមួយនឹងការសម្តែង និងក្បាច់រាំថ្មីប្លែក ពិសេសឈុតរាំជាមួយស្វាបាប៊ូ។

យូរីបានព្រលែងបទ”Crazy” កាលពីខែមុនេះដើម្បីកម្តៅសាច់ដុំវាយលុកទីផ្សារ និងត្រៀមរាំកម្សាន្តនៅរដូវក្តៅនេះផងដែរ។  ក្បាច់រាំថ្មី ស្ទីលតុបតែងខ្លួនប្លែក ចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ក្នុងការថតបទចម្រៀងថ្មី”ស្វារាំបាប៊ូ” អាចនឹងធ្វើឲ្យបទចម្រៀងមួយនេះផ្ទុះកក្រើកមិនចាញ៉បទញាក់កន្ត្រាក់អារម្មណ៍មុនៗទេ។

តារាស្រីរូបនេះនិយាយថាបញ្ចេញបទញាក់ថ្មីបន្តបន្ទាប់គឺតបតាមការចង់បានរបស់អ្នកគាំទ្រ ពិសេសត្រៀមសម្រាប់បញ្ចេញឲ្យអស់ដៃក្នុងរដូវរំហើយ និងរដូវក្តៅខាងមុខ។ នាងថាបទ”ស្វារាំបាប៊ូ” បានបញ្ចេញស្ទីលរាំពិសេសឈុតនៅក្នុងព្រៃ ទាំងការតុបតែងខ្លួន ជាមួយនឹងការពាក់ឈុតស្វាបាប៊ូ ដែលកាន់តែធ្វើឲ្យបទនេះទទួលបានការចាប់អារម្មណ៍ ។ នាងថាមិនចង់ឲ្យទស្សនិកជនធុញទ្រាន់ នឹងក្បាច់រាំងស្ទីលដដែល គឺត្រូវរកអ្វីដែលថ្មីៗជានិច្ច។ ក្រៅពីបទញាក់កន្ត្រាក់អារម្មណ៍ថ្មីៗនេះ នាងក៏ត្រៀមចេញបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅមួយចំនួនបន្ថែមទៀតក្នុងពេលដ៏ខ្លីខាងមុខ។

ទើបនឹងបញ្ចេញបទចម្រៀងមិនបាន២ថ្ងៃផងចំនួនអ្នកគាំទ្រចូលទស្សនាបទនាងមានរាប់សែនដង ដែលនាងថាជាកម្លាំងចិត្តសម្រាប់នាងក្រុមរាំ និងក្រុមការងារបន្តរកអ្វីដែលថ្មីប្លែកសម្រាប់បម្រើការកម្សាន្តរបស់ទស្សនិកជន។

គួរបញ្ជាក់ដែរថាកន្លងមកបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ជាច្រើនរបស់យូរី បានផ្ទុះការគាំទ្រខ្លាំងមិននឹកស្មានដល់ដូចជាបទចាក់ទឹកដូងនិងបទរាំស្កុបជាដើម។ មិនឲ្យស្ងាត់បទចាស់ទាន់ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ រូបនេះបានបញ្ជាក់ថា បទថ្មីរបស់នាងកាន់តែប្លែក ហើយក៏សម្រិតសម្រាំងក្បាច់រាំជាពិសេស ដើម្បីប្រាកដថាមិនធ្វើឲ្យអ្នកគាំទ្រនាងខកចិត្តនោះទេ៕  

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print