លោក កៅ អ៊ីមរ៉ន តំណាងលោកអូស្មាន ហាស្សាន់ ៖  ប្រគល់អណ្តូងទឹកស្អាតខ្នាតធំ ចំនួន៤បន្ថែមទៀត ដល់អ្នកស្រុកម៉ាឡៃ ប្រើប្រាស់បង្កើនជីវភាពគ្រួសារ 

ចែករំលែក៖

បន្ទាយមានជ័យ ៖  លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៍មាន តំណាងលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានដឹកនាំតំណាងអង្គការដៃគូមកពីប្រទេសបារាំង លោក Kamel Lahssinin ប្រគល់អណ្តូង ទឹកស្អាត ខ្នាតធំចំនួន៤បន្ថែមទៀត ជូនដល់អ្នកខ្វះខាតទឹកតំបន់ព្រុំដែនកម្ពុជាថៃ បន្ទាប់ពីបានប្រគល់២លើករួចមកហើយក្នុងតំបន់នេះដែលមកដល់ពេលនេះ សហគមន៍តំបន់ដែលខ្វះទឹកស្អាត ក្នុងឃុំចំនួន២ នៅស្រុកម៉ាឡៃ រួមមានឃុំបឹងបេង និងឃុំអូរស្រឡៅ បានទទួលអណ្តូងខ្នាតធំសរុប ចំនួន១៣។
នេះបើតាមការបញ្ជាក់របស់ លោក កៅ អ៊ីមរ៉ន កាលពីថ្ងៃអាទិ្យ១២កើត ខែអស្សុជ ឆ្នាំចរឹទ្ធិស័ក.ស២៥៦២ត្រូវថ្ងៃទី២១ តុលា ឆ្នាំ២០១៨ ។
   លោក កៅ អ៊ីមរ៉ន ថ្លែងអំណរគុណអង្គការដៃគូរ និងសប្បុរសជនបារាំង ដែលតែងតែទទួលសំណើរ អណ្តូងពីកម្ពុជា ដើម្បីដោះស្រាយកង្វល់បងប្អូននៅតំបន់ដាច់ស្រយាលដែលខ្វះទឹក ។ លោកអនុរដ្ឋលេខាធិការក្រសួងព័ត៍មាន ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលទទួលផលពីការប្រើប្រាស់អណ្តូងទឹកស្អាតនេះ សូមចូលរួមសហការគ្នា ថែទាំ សមិទ្ធផលនេះ អោយបាននៅឋិតថេរ គង់វង់ ដើម្បីជាប្រយោជន៍ ដល់សហគមន៍រួមរបស់យើងទាំងមូលជាបន្តបន្ទាប់  ផង ។
លោក Kamel Lahssini ក្នុងនាមសប្បុរជនអង្គការ LIFE នៅប្រទេសបារាំង  ក៏បានផ្តាំផ្ញើ និងសង្កត់ធ្ងន់ ដល់ប្រជា ពលរដ្ឋក្នុងតំបន់ដែល នៅជុំវិញ សូមយកចិត្តទុកដាក់ពីលើការប្រើប្រាស់ទឹកដែលស្អាត មានអនាម័យ ដើម្បីសុខភាពគ្រប់ៗគ្នា។ លោកបន្តថា ៖ត្បិតយើងមិនអាចផ្តល់អណ្តូងទឹកស្អាតឲ្យបានគ្រប់គ្នានោះបានឡើយ តើបងប្អូនអាចប្រើប្រាស់រួមគ្នា ហើយយើងព្យាយាមផ្តល់អោយបានច្រើនតាមលទ្ធភាព ដើម្បីសម្រួលដល់សេចក្តីត្រូវការរបស់ បងប្អូនប្រជាជនក្នុងតំបន់ ដែលតែងតែជួបប្រទះបញ្ហាខ្វះទឹក ជាពិសេស នៅរដូវប្រាំងតែម្តង ៕  ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print