សារទាំងស្រុងរបស់សម្តេចតេជោ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក

ចែករំលែក៖

ប្រទេសទួរគី៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែង​នៅលើបណ្តាញសង្គមហ្វេសប៊ុក​យ៉ាងដូច្នេះថា «ទស្សនកិច្ចនៅទួគីខ្ញំសាកល្បង រស់ជាតិនៃពោតដុតដែលបុរសឋ លក់ពោតដុតបានលក់នៅតាមផ្លូវ ចូលទៅព្រះវិហារមួយដែលមាន វ័យចំណាស់ជាង៤០០ឆ្នាំ ។

ខ្ញុំទទួលទានពោតដុតអស់មួយជាមួយសំណើចលេងសើចរបស់មន្ត្រីកម្ពុជានិងមន្ត្រីទួគីប្រកប ដោយមិត្តភាពបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀមចំនួន៨ ដែលខ្ញុំនិងប្រធានាធិបតីយទួគី ឯកភាពគ្នា។

ក្នុងពេលបាយជាមួយអភិបាលក្រុងអុីស្តាំប៊ុលខ្ញុំបានសុំពូជពោតយកទៅដាំសាកល្បងនៅកម្ពុជា
ព្រោះរសជាតិពោតនេះពិតជា ឆ្ងាញ់និងមានផ្លែធំ ។  ពេលមើលរូបថតខ្ញុំទទួលទាន ពោតសុំមើលតែពោតបានហើយ កុំមើលក្បាលពោះខ្ញុំដែលវាធំប្លែក ខុសធម្មតា។ ជូនពរបងប្អូនជនរួមជាតិពីចម្ងាយ» ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print