បាតុកម្មជាទ្រង់ទ្រាយធំបំផុតនៅអង់គ្លេស ទាមទាបោះឆ្នោត ចាកចេញពីអឺរ៉ុបជាថ្មី ដែលមានពលរដ្ឋអង់គ្លេសជាង​៧សែននាក់ 

ចែករំលែក៖

ប្រទេសអង់គ្លេស៖  ការចាកចេញពីអឺរ៉ុប របស់អង់គ្លេស នៅតែជួបបញ្ហាជាច្រើន ខណៈកិច្ចពិភាក្សាស្តីពី ព្រមព្រៀងចាកចេញនោះមិនទាន់ទទួលបានលទ្ធផល ហើយពេលនេះពលរដ្ឋ អង់គ្លេស រាប់សែននាក់ធ្វើបាតុកម្ម ទាមទារឲ្យបោះឆ្នោតជាថ្មីឡើងវិញ​។

កាលពីរសៀលថ្ងៃទី​២១ខែតុលា ពលរដ្ឋអង់គ្លេសជាង​៧សែននាក់ បាននាំគ្នាដង្ហែរក្បួនបាតុកម្មនៅទីក្រុងឡុងដុង  ទាមទារឲ្យរដ្ឋាភីបាល រៀបចំការបោះឆ្នោតស្តីពីការចាកចេញ ពីអឺរ៉ុប ជាលើកទីពីរ ​ឬហៅថា​(​ Brexit 2)។នេះជាបាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។

ក្រុមអ្នករៀបចំបាតុកម្មបានឲ្យដឹងថា៖ មានអ្នកគាំទ្រ ឲ្យអង់គ្លេសបន្តរួមរស់ជាមួយអឺរ៉ូប ជាង ៧សែននាក់ បានចូលរួមដង្ហែរក្បួនធ្វើបាតុកម្ម ។ បាតុកម្មខាងលើត្រូវបានចាត់ទុកថា ជាបាតុកម្មទ្រងទ្រាយធំបំផុត​នៅប្រទេសអង់គ្លេស ចាប់តាំងពីបាតុកម្ម ប្រឆាំងសង្គ្រាមនៅអឺរ៉ាក់កាលពីឆ្នាំ​២០០៣។

ចំនួនពលរដ្ឋចូលរួមធ្វើបាតុកម្ម បានធ្វើឲ្យរដ្ឋាភិបាលអង់គ្លេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង  ដោយពេលដំបូង ប៉ូលិសបានប្រមាណថា នឹងមានអ្នកចូលរួមយ៉ាងច្រើន ត្រឹម​១សែននាក់ប៉ុណ្ណោះ។ ក្រុមបាតុករបានអំពាវនាវ ឲ្យមានការបោះឆ្នោតប្រជាមតិជាថ្មី ស្តីពីកិច្ចការចាកចេញ ពីតំបន់អឺរ៉ុប របស់អង់គ្លេស។

ការធ្វើបាតុកម្មកើតឡើងក្រោយពេល ជាងមួយសប្តាហ៍ដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Theresa may មិនទាន់ទទួលបានកិច្ចព្រមព្រៀង ជាមួយមេដឹកនាំអឺរ៉ុប ស្តីពីការចាកចេញរបស់អង់គ្លេស ។ លោកស្រី Theresa May ​ក៏បានធ្វើឲ្យបណ្តាគណបក្សនយោបាយ ខឹងសម្បាយ៉ាងខ្លាំង ដោយសារតែមានការយោគយល់នៅក្នុងកិច្ចពិភាក្សា។

នៅរយៈពេលតែជាង ៥ខែទៀតប៉ុណ្ណោះ ដែលអង់គ្លេស នឹងត្រូវចាកចេញពីសហគមន៍អឺរ៉ុប  ​ប៉ុន្តែមកទល់ពេលនេះមិនទាន់មានកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ជាមួយអឺរ៉ុបច្បាស់លាស់នៅឡើយ ។ មិនតែប៉ុណ្ណោះ គណបក្សប្រឆាំង បានព្រមានថា និងធ្វើការបោះឆ្នោត ប្រឆាំង នៅនឹងកិច្ចព្រមព្រៀង ប្រសិនបើលោកស្រី May ​ទទួលបានកិច្ចព្រមព្រៀង ជាមួយអឺរ៉ុបនោះ ។

លោក​ James CcGrory ​អ្នករៀបចំបាតុកម្មម្នាក់ក្នុងចំណោម គណកម្មការរៀបចាំបាតុកម្ម បានឲ្យដឹងថា ពលរដ្ឋគួរតែមានឱកាសដើម្បីផ្លាស់ប្តូរការសម្រេច របស់ខ្លួន ដែលជះឥទ្ធិពល មិនល្អដល់ជីវភាពរស់នៅរបស់ពួកគាត់៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print