ក្របីមួយក្បាលវ័ធម្ចាស់ឯងរងរបួសយ៉ាងធ្ងន់ធ្ងរកំពុុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត

ចែករំលែក៖

ខេត្តរតនគិរី ៖ ស្រ្តីវ័យចំណាស់ម្នាក់ដឹកក្របីយកទៅចងឱ្យសុីស្មៅមិនប្រយត្ន័ត្រក្របីវធធ័ពីក្រោយចំគូទរងរបួសជាទម្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ហេងុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥.១០នាទីល្ងាច ថ្ងៃអាទិត្យ ១២ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិ​​ស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នៅចំណុចភូមិវ៉ាយឃុំកាចូនស្រុកវើុនសៃខេត្តរតនគិរី។

តាមប្រភពបានឱ្យដឹងថាជនរងគ្រោះឈ្មោះ រាង កេង ចាល ភេទស្រីអាយុ៥០ឆ្នាំជនជាតិគ្រឹងមានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថាដោយសារជនរងគ្រោះបានដឹកក្របី របស់ខ្លួននោះយកទៅចងឱ្យវាសុីស្មៅដោយគ្មានការប្រុងប្រយ័ត្នក៏ត្រូវក្របីនោះវ័ធម្ចាស់ឯងតែម្តងចំគូទបណ្តាលឱ្យហូរឈាមយ៉ាងច្រើនទៀតផង។

បន្ទាប់ពីកើតហេតុភ្លាមៗសាច់ញ្ញាត្តិបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរហូតពេលនេះកំពុងសម្រាកព្យាបាលនៅឡើយ ៕ ដោយ ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print