រថយន្តសាំយ៉ុង បុកជាមួយម៉ូតូបណ្ដាលអោយបុរសម្នាក់ស្លាប់ធ្លាយបង្កប់ឈើក្នុងរថយន្ត

ចែករំលែក៖

ខេត្តស្វាយរៀងះ មានករណីគ្រោះថ្នាក់ចរាចរណ៏គរអោយរន្ធត់តក់ស្លុតនិងញាក់សាច់បំផុតរវាងរថយន្តម៉ាក សាំយ៉ុង ពណ៏ លឿង ដឹកឈើរមួយគ្រឿងបានបុកជាមួយម៉ូតូដែលបត់ឆ្វេងខ្វះប្រុងប្រយត្ន័បណ្ដាលអោយបុរសម្នាក់ដាច់ករស្លាប់ភ្លាមនិងកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចោមរោមមើលកាលពីថ្ងៃ សៅរ៍ ១១ កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ៥:១៧ នាទី ល្ងាចលើផ្លូវលេខ ១៣ ចន្លោះគីឡូម៉ែតលេខ ០៦និង០៧ ស្ថិតក្នុងភូមិ អកនាគ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានបង្ហើបអោយដឹងថារថយន្ដម៉ាក សាំយ៉ុង ពណ៏ លឿង ដែលដឹកឈើពេញពាក់ស្លាកលេខ កំពង់ចាម ២A ៦១០៦ បើកបរដោយបុរសម្នាក់ក្រោយគ្រោះថ្នាក់ចរាចរណ៏បានបើកទ្វារថយន្តរត់គេចខ្លួនភ្លាមៗ។

ចំណែកបុរសដែលស្លាប់មានឈ្មោះប្រាក់ សម្បត្តិ  អាយុ ៥៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ចំបក់កោង ឃុំ កំពង់ចក ស្រុក រំដួល ខេត្ត ស្វាយរៀង ខណះជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៏ ខ្មៅ ពាក់ផ្លាកលេខ ឧត្តមានជ័យ ១A ៧៣០២ខូចខាតយ៉ាងដំណំ។

បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៏ ខ្មៅ ពាក់ផ្លាកលេខ ឧត្តមានជ័យ ១A ៧៣០២ធ្វើដំណើរជើងទៅត្បូង មិនពាក់មួកសុវត្ថិភាព លើផ្លូវលេខ ១៣ ហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ស្រាប់តែមានរថយន្តម៉ាក សាំយ៉ុង ពណ៏ លឿង ដែលដឹកឈើពេញមួយគ្រឿងពាក់ស្លាកលេខ កំពង់ចាម ២A ៦១០៦បើកស្របទិសគ្នាមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏បុកផ្ទប់យ៉ាងពេញទំហឹងបណ្ដាលអោយបុរសជិះម៉ូតូដាច់ករចេញពីខ្លួនស្លាប់ភ្លាមៗគួរអោយសង្វេគនិងតក់ស្លុតបំផុត។

ក្រោយមកអ្នកបើករថយន្តដោយឃើញសភាពការណ៏មិនស្រួលក៏រត់គេចខ្លួនបន្សល់ឈើពេញក្នុងរថយន្ត។

ចំណែកសាកសពត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី។

ចំពោះមធ្យោបាយម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចអូសយកមករក្សាុុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print