បុរសម្នាក់បើកបុកម៉ូតូកង់បីពីក្រោយបណ្ដាលឲ្យរបួសធ្ងន់ម្នាក់និងស្រាល២នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ទទួលរងរបួសធ្ងន់ ខណៈបើកម៉ូតូល្បឿនមិនប្រយ័ត្នបានជ្រុលទៅបុកម៉ូតូកង់បីពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យទទួលរងរបួសធ្ងន់ រីឯអ្នកបើកបរម៉ូតូកង់បីនិងអ្នករួមដំណើររងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១៥និង១០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ត្រ់ងចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ  វ៉ិច អង់ធារ៉ា ភេទប្រុស អាយុ​៣១ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បើកបរម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1N-4313 ។ ចំណែកឯម៉ូតូកង់បី ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឆុត ឌី ភេទប្រុស អាយុ៥៨ឆ្នាំ (រងរបួសស្រាល) និងមានអ្នករួមដំណើរម្នាក់ឈ្មោះ នាង ចាន់ធួន ភេទស្រី អាយុ៥១ឆ្នាំ (រងរបួសស្រាល) ។ ជនរងគ្រោះទាំង២នាក់ត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិល្វាសរ ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតកើតហេតុ សាក្សីបានឃើញម៉ូតូកង់បីខាលើ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ដោយមានស្រ្ដីម្នាក់ជិះពីក្រោយ ក្នុងទិសដៅពីលលិចទៅកើត លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូគុបជ្រុងមួយគ្រឿង ពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ វ៉ិច អង់ធារ៉ា បើកដោយល្បឿនលឿនមកពីក្រោយបានបុកគូថម៉ូតូកង់បីក្រោយពេញមួយទំហឹង បណ្ដាលឲ្យម៉ូតូហុងដាគុបជ្រុង ពណ៌ទឹកប្រាក់​ដួល​បោកទៅនឹងផ្លូវធ្វើឲ្យជនរងគ្រោះជាអ្នកបើកទទួលរងរបួសធ្ងន់ រីឯម៉ូតូកង់បីក្រឡាប់ផ្ងារជើងនៅលើចិញ្ចើមផ្លូវធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើរទទួលរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្រ្គោះរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង ដកហូតនិងកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print