បុគ្គលឈ្មោះ អ៊ីម អឿន ហៅ តាជាង មករំលោភយកដីប្រជាពលរដ្ឋជាង២០គ្រួសារ ដោយសំអាងលើឯកសារពីរសន្លឹក គ្មានប្រសិទ្ធភាព កែក្លែងបន្លំលើទ្រង់ទ្រាយដើម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុគ្គលឈ្មោះអ៊ីម អឿន ហៅ តាជាងនេះ បានឃុបឃិតគ្នាជាមួយចៅសង្កាត់មកវាស់ដី ជាង៨០០ម៉ែត្រ ដែលប្រជាពលរដ្ឋកំពុងរស់នៅសព្វថ្ងៃ អស់រយៈពេលជិត៧ឆ្នាំហើយ បែគាត់ថាជាដីរបស់គាត់ទៅវិញ ដែលទិញពីអ្នកចាប់កាប់ឈើ យកដីលក់ឲ្យគាត់ តាំងពីឆ្នាំ១៩៩៩ ឆ្នាំ២០០០ និងឆ្នាំ២០០១ មកម៉្លេះ ឯកសារភូមិឃុំ បានចេញនៅឆ្នាំ២០០១ ហើយគាត់កែបន្លំលើឯកសារ ដាក់២០០៤ទៅវិញ ដែលជាអតីត មេភូមិ ឈ្មោះលោកជុំ ប៉េងគ្រី បានសម្រាកពីការងារ និងអតីតមេឃុំ ​ឈ្មោះលោកខាវ ផន ចាស់បានស្លាប់ បានលុបលើទម្រង់ដើម២០០១ដាក់២០០៤ទៅវិញ យកមកសម្លុតពលរដ្ឋហើយ យកលោកចៅសង្កាត់ថ្មី ឈ្មោះជា ម៉ាលី មកលួចវាស់វែងថាដីគាត់ទិញគេ អស់លុយច្រើន ពេលមានសភាពស្ងប់ស្ងាត់ ក្រោយពីដ្ឋពួកគាត់មកនៅឆ្នាំ២០១២ រហូតមកដល់សព្វថ្ងៃ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ដែលស្ថិតនៅចំណុចដុងតាចែ​ម ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់មករស់នៅលើដីនេះ បានសង់ផ្ទះតូចៗល្មមៗ ទៅតាមជីវភាពគ្រួសារនីមួយៗ ហើយក្បាលដីពួកគាត់នោះ ខ្លះ ៣០ ខ្លះ៤០ ខ្លះ៥០ ខ្លះទៀត៦០ និងមានជម្រៅ២០០ទៅ៣០០ម៉ែត្រ ពីផ្លូវជាតិលេខ៧ ទៅតាមច្បាប់កំណត់ តាំងពីឆ្នាំ២០០១២មកម្ល៉េះ ហើយកាលនោះ ពួកគាត់មកធ្វើនៅ ម៉េច ក៏ឈ្មោះអ៊ីម អឿន (ហៅតាជាង)នោះ គាត់មិនចេញមុខមកថាជាដីគាត់ផង កាលចាប់ដីកាប់ព្រៃខុសច្បាប់ រដ្ឋដកហូតទុកជាសម្បត្តិរដ្ឋវិញទាំងអស់ហើយ គ្មានដីឈ្មោះជា ងណា ទៀតទេ អ្នកហ៊ានមកធ្វើនៅអ្នកនោះបានហើយ ស្របទៅតាមប្រសាសន៍សម្តេចតេជោហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ក្រោយមកពួកគាត់ព្រោះតែអត់ដីសង់លំនៅឋាន និងដីប្រកបកសិកម្ម ទើបមករស់នៅទីនេះ ទាំងភ័យខ្លាច និងផ្សងព្រេងផង តែទើបមកដល់ថ្ងៃខែខាងលើ ស្រាប់តែ លិចមុខឈ្មោះ អ៊ីម អឿន (ហៅតាជាង) នេះលើកកម្លាំង និងមានលោកចៅសង្កាត់ឈ្មោះជា ម៉ាលី មកវាស់វែងដីពួកគាត់ កំពុងតែរស់នៅសុខៗ ថាដីរបស់គាត់ទៅវិញ ដោយគ្មានការសួរនាំបន្តិចសោះ ។

ពួកគាត់ ក៏បានសំណូមពរដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយរកយុត្តិធម៌ផង ព្រមទាំងលោកអភិបាលខេត្ត និងលោកអភិបាលក្រុង រួមទាំងស្ថាប័នមន្ទីរក្រសួងពាក់ព័ន្ធ មេត្តាជួយចេញប្លង់កម្មសិទ្ធិដីធ្លីឲ្យពួកគាត់រស់នៅស្របច្បាប់នឹងគេផង កុំឲ្យបុគ្គលឈ្មោះអ៊ីម អឿន ហៅជាង នោះចេះតែនិយាយថា ដីគាត់ទៀត ព្រោះគាត់គ្មានសិទ្ធិថាជាដីគាត់ទៀតទេ ព្រោះគាត់មិនបានមកធ្វើ ឬមកប្រកបរបកសិកម្ម ដាំដុះលើនេះទេ គាត់ចោលតាំងពីរដ្ឋដកដីឡើងវិញ ទុកជាសម្បត្តិរដ្ឋវិញ តាំងពីឆ្នាំ ១៩៩៩ ឆ្នាំ២០០០មកម៉្លេះ រហូតមកដល់ពេលនេះ បានសុខស្រួល ទើបមកទទួលផលថា ជាដីគាត់ទៅវិញ ។

ជុំវិញរឿងនេះដែរ លោកអ៊ីម អឿន បានឆ្លើយបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងថាៈ ដីនេះជាដីរបស់គាត់ទិញគេយូរហើយ ទិញតាំងពីឆ្នាំ២០០៤ កាលនោះទិញថោក១ម៉ែត្រ១ម៉ឺនរៀលជាង ជាច្រើនម្ចាស់ រួចគាត់បានយកមកធ្វើប្លង់ ភូមិឃុំ ចែកជាពីប្លង់ធ្វើនៅឆ្នាំ២០០៤ ហើយគាត់មកវាស់វែងនេះ ក៏មានលោកចៅសង្កាត់ជា ម៉ាលី ចូលរួមដែរ មិនមែនគាត់ចេះតែធ្វើទេ ហើយដីនេះ គិតទិញគេ អស់លុយច្រើនណាស់ ដែលគាត់មិនបានមកធ្វើនេះ ព្រោះរដ្ឋដកដីឡើងវិញ ទើបគាត់មិនហ៊ានមកធ្វើ និងតែឥឡូវដីគាត់ គាត់មកយកវិញហើយ ណាត្រូវឲ្យ បានឲ្យ ណាមិនត្រូវឲ្យ អត់ឲ្យទេ ព្រោះដីគាត់ ។

ជុំវិញរឿងនេះ លោកជា ម៉ាលី ចៅសង្កាត់សាមគ្គីឡើងថ្មី លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២១ ខែតុលា ថាៈ រឿងនេះលោកអត់ដឹងទេ ព្រោះវាជារឿងមេឃុំមុន ចេញប័ណ្ណកម្មសិទ្ធឲ្យទៅឈ្មោះអ៊ីម អឿន (ហៅជាង) នោះ ហើយលិខិតនោះ គេនិរាករណ៍ចោលហើយ មិនអាចយកមកធ្វើជាផ្លូវការបានទេ ព្រោះនោះ ចេញប័ណ្ណកម្មសិទ្ធហើយ រដ្ឋចេញ និងដលហូតមកទុកជាដីសម្បត្តិរដ្ឋវិញហើយ កាលនោះ ពលរដ្ឋផ្អើលចាប់ដីលក់អនាធិបតេយ្យ ពេលធ្វើផ្លូវអាស៊ាន ហាយវ៉េថ្មីឆ្ពោះទៅប្រទេសឡាវថ្មីៗនោះ ។

លោកបន្តទៀតថា បញ្ហារឿងនេះ លោកមិនអាចដោះស្រាយបានទេ មានតែឲ្យឈ្មោះ អ៊ីម អឿន នេះ មកសម្របសម្រួលជាមួយប្រជាពលរដ្ឋ ព្រោះគាត់ជាអ្នកនៅ ប្រកបរបកសិកម្មរាល់ថ្ងៃ ធ្វើយ៉ាងណាដោះស្រាយដោយសន្តិវិធី ហើយម្យ៉ាងទៀត តាជាងនោះ គាត់ទិញដីគេអស់ច្រើនដែរ ហើយមកដល់ឥឡូវនេះគាត់បានជួយដោះស្រាយជាមួយពលរដ្ឋនោះបានមួយចំនួនហើយ នៅសល់តិចតួចទេ ហើយរឿងនេះ លោក ក៏បានរាយការណ៍ជូនលោកអភិបាលក្រុងហើយដែរ ៕ មាស សុផាត

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print