អ្នកបើកបររថយន្តម៉ាក គា បុកអ្នកជិះម៉ូតូបែកឈាមពេញផ្លូវនៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 0663 ម្នាក់ បានរងរបួសធ្ងន់ដេកផ្ងាឈាមហូរជោគផ្លូវនៅក្បែម៉ូតូរបស់គាត់ ដោយសារគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្ត នៅគ្រាដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃសុក ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៣.១៥៤ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរស្រុកក្រគរបាលបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក គា ពណ៏ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AQ 7951 បើកបរដោយឈ្មោះ សុខ វី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកជាមួយអ្នកជិះម៉ូតូ ១គ្រឿងពេញទំហឹង នៅគ្រាដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាសទិសគ្នា បណ្ដាលឲ្យភាគ្គីខាងជិះម៉ូតូរងរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់។

ប្រភពពីផ្នែកសណ្ដាប់ធ្នាប់បន្តថា ភាគ្គីខាងម៉ូតូរងរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់ឈ្មោះ ហួត បូរី អាយុ ២១ឆ្នាំ ជន​ជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វើដំណើរដោយម៉ូតូ ១គ្រឿងម្នាក់ឯងដូចខាងលើ ហើយក៍បានជួបឧបត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់បែបនេះ។

ប្រភពរាយការណ៍បន្តទៀតថា ភ្លាមៗនោះជនរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូសមត្តកិច្ចយកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ រងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print